ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូបជនរងគ្រោះខ្វះវិជ្ជាជីវះ
ជនជាតិបារាំងម្នាក់ត្រូវបានខ្មាន់កាំភ្លើង៣នាក់ បាញ់សម្លាប់ កាលពីយប់ថ្ងៃទី២៣ ចូលថ្ងៃទី២៤កក្កដា ក្នុងខណៈដែលលោកកំពុងតែជិះម៉ូតូ។ គេបានអោយដឹងថា ជនជាតិបារាំងនេះ ឈ្មោះ ហ្រ្វង់ ម៉ាទីជើ (Franck Mathieu) អាយុ ៤៣ឆ្នាំ បានត្រូវ បាញ់សម្លាប់ ប្រហែលជាមកពីគាត់ បានប្រកែកមិនព្រមប្រគល់ទូរស័ព្ទ ឬ ក្ដាបញ្ជា អាយប៉ាដ ( iPad) ទៅពពួកជនល្មើស ជាប់សង្ស័យនោះ។
ការបាញ់សម្លាប់បានកើតមានជារឿយៗ នៅប្រទេសកម្ពុជា ហើយវាបានក្លាយជាទម្លាប់ធម្មតារបស់ អ្នកកាសែតក្នុងស្រុកមួយចំនួន ក្នុងកាផ្សាយពត៌មាន ពី«បទល្មើស»ទាំងនេះ ដោយព្រមទាំងមានភ្ជាប់រូបថត របស់ជនរងគ្រោះមកជាមួយផង។ រូបភាពខ្លះ ជារូបភាព យ៉ាងរន្ធត់ខ្លោចផ្សារជាទីបំផុត ដែលគេមិនគួរ នឹងអោយសារធារណជនជាទូទៅ មើលឃើញនោះ ទេ។ ការផ្សាយនេះ វាបានធ្វើហួសពីបន្ទាត់ព្រំដែន នៃវិជ្ជាជីវះរបស់អ្នកសារពត៌មាន និងសិទ្ធនៃការទទួលពត៌មាន របស់ ពលរដ្ឋ តែវាបានប្រែក្លាយជា [...]