បាល់ទាត់អាស៊ី៖ ម្ចាស់ផ្ទះបឹងកេត «ហាលអាវ»ត្រឹមវគ្គចែកពូល
ក្រុមម្ចាស់ជើងឯកមិត្តហ្វូនខេមបូឌានរបស់កម្ពុជា ចំការកៅស៊ូបឹងកេត មិនមានសំណាងទៅកាន់វគ្គជាបន្ត នៃពានរង្វាន់ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣នោះទេ បន្ទាប់ពីប្រកួតចាញ់ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ (Hilal Al-Quds) ដោយលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី១០ ខែឧសភាម្សិលមិញ។
ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ ឯកសណ្ឋានខៀវ នៅក្រោយពេលទាត់ចូលក្រុមបឹងកេតមួយគ្រាប់។ (រូបថត V.Chivann/MONOROOM.info)
ក្នុងការប្រកួតនោះ ក្រុមបឹងកេតទាមទារយកជ័យជំនះដាច់ខាត ខណៈដែល អាល់ហ្គាដស៏ទាមទារ សុំត្រឹមតែស្មើក៏ អាច ឡើងទៅវគ្គបន្តបានដែរ។ ក្រុមអាល់ហ្គាដស៏ បានគាបសង្កត់ទៅលើបឹងកេតយ៉ាងខ្លាំងនៅដើមវគ្គទី១ តែទោះជាយ៉ាងណា ក៏ពុំមានក្រុមណាមួយអាចទាត់បញ្ចូលទីគ្នាបានឡើយ។
[...]