បាល់ទាត់អាស៊ី៖ ម្ចាស់​ផ្ទះ​បឹងកេត «ហាល​អាវ»​ត្រឹម​វគ្គ​ចែកពូល

ក្រុមម្ចាស់ជើងឯកមិត្តហ្វូនខេមបូឌានរបស់កម្ពុជា ចំការកៅស៊ូបឹងកេត មិនមានសំណាងទៅកាន់វគ្គជាបន្ត នៃពានរង្វាន់ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣នោះទេ បន្ទាប់ពីប្រកួតចាញ់ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ (Hilal Al-Quds) ដោយលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី១០ ខែឧសភាម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកមិត្តហ្វូនខេមបូឌានរបស់កម្ពុជា ចំការកៅស៊ូបឹងកេត មិនមានសំណាងទៅកាន់វគ្គជាបន្ត នៃពានរង្វាន់ អេអេហ្វស៊ី ប្រេស៊ីដិនខាប់ (AFC President’s Cup) ឆ្នាំ២០១៣នោះទេ បន្ទាប់ពីប្រកួតចាញ់ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ (Hilal Al-Quds) ដោយលទ្ធផល ១-០ កាលពីល្ងាចថ្ងៃទី១០ ខែឧសភាម្សិលមិញ។


ក្រុមប៉ាឡេស្ទីន ហីលាល អាល់ហ្គាដស៏ ឯកសណ្ឋានខៀវ នៅក្រោយពេលទាត់ចូលក្រុមបឹងកេតមួយគ្រាប់។ (រូបថត V.Chivann/MONOROOM.info)

ក្នុងការប្រកួតនោះ ក្រុមបឹងកេតទាមទារយកជ័យជំនះដាច់ខាត ខណៈដែល អាល់ហ្គាដស៏ទាមទារ សុំត្រឹមតែស្មើក៏ អាច ឡើងទៅវគ្គបន្តបានដែរ។ ក្រុមអាល់ហ្គាដស៏ បានគាបសង្កត់ទៅលើបឹងកេតយ៉ាងខ្លាំងនៅដើមវគ្គទី១ តែទោះជាយ៉ាងណា ក៏ពុំមានក្រុមណាមួយអាចទាត់បញ្ចូលទីគ្នាបានឡើយ។

ការប្រកួតនៅវគ្គទី២ គ្រូបង្វឹកក្រុមបឹងកេត បានប្តូរទម្រង់ប្រយុទ្ធខ្លាំងវិញ ប៉ុន្តែជាលក្ខណៈប្រថុយប្រថាន ព្រោះក្រុមគេក៏​ព្យាយាមវាយបកម្តងម្កាលដូចគ្នា។ នៅចុងម៉ោងវគ្គទី២ ជិតនឹងចប់ការប្រកួតទៅហើយ ពោលគឺនៅនាទី ទី៨៧ កីឡាករ អ៊ីយ៉ាដ ហ្គាឃ្វូដ (Iyad Gharqoud) បានទាត់បាល់មួយទំហឹងចម្ងាយជាង២០ម៉ែត្រ ធ្វើឲ្យអ្នកចាំទីប៉េង ប៊ុនឆាយមិនអាច​ជួយសង្គ្រោះបាន ក៏ផ្លាតចូលទីបានសម្រេច។

បឹងកេត ហាក់ដូចជាគ្មានវិធីសាស្ត្រអាចវាយបកក្រុមប៉ាឡេស្ទីនសោះ ដូច្នេះធ្វើឲ្យបញ្ចប់លទ្ធផលក្រុម អាល់ហ្គាដស៏ ឈ្នះ​ក្រុមបឹងកេត ១-០ ហើយក្រុមប៉ាឡេស្ទីនមួយនេះ ក៏អាចឡើងទៅកាន់វគ្គជាបន្ត បន្ទាប់ពីទទួលបានចំណាត់​ថ្នាក់លេខ២​ក្នុងពូលស៊ី (C)។

រីឯក្រុមបាលកាន (Balkan) របស់តួម៉េនីស្ថាន ក៏ឡើងទៅវគ្គជាបន្តដូចគ្នា បន្ទាប់ពីប្រកួត៣ប្រកួត ឈ្នះទាំង៣ប្រកួត មាន​៩ពិន្ទុ លេខ១ក្នុងពូលស៊ី។ ចំណែកឯក្រុមបឹងកេតរបស់កម្ពុជា និងក្រុមអាមី (Army) របស់ស្រីលង្កា ក៏ត្រូវ«ហាលអាវ»​ត្រឹម​វគ្គនេះ។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបឹងកេត បាននិយាយបន្ទាប់ពីការប្រកួតចប់ថា «អាល់ហ្គាដស៏ គេទាមទារចង់បានត្រឹមតែស្មើ ដូច្នេះធ្វើឲ្យគេមានប្រៀបជាងយើង ព្រោះគេបានលេងទម្រង់ការពារច្រើនជាង ដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរបស់យើង មិនអាចបណ្តើរបាល់ចូលទៅកៀកទីរបស់ពួកគេបាន។ ជាងនោះទៅទៀត គេក៏ព្យាយាមវាយបកមកលើយើងម្តងម្កាលដែរ ខណៈដែលយើងមានចន្លោះប្រហោង។»

គ្រូបង្វឹករូបនេះ បានបន្តថា «ខ្ញុំក៏អស់ចិត្តដែរចំពោះលទ្ធផលនេះ ព្រោះកីឡាកររបស់យើងទាំងអស់ បានខិតខំអស់​សមត្ថភាពហើយ។ ប៉ុន្តែខ្ញុំជឿថា អ្នកគាំទ្រក្រុមរបស់យើង នឹងមិនពេញនោះទេ។ យើងពិតជាមានការសោកស្តាយខ្លាំង​ណាស់ ដែលមិនអាចបន្តក្តីសុបិន្តរបស់យើង ថានឹងត្រូវយកពានរង្វាន់នេះឲ្យបាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...