ហ៊ុន សែន មានងារថ្មីថាជានាយករដ្ឋមន្ត្រីជំនាញ... ខាងផ្លូវភេទ
«នាយករដ្ឋមន្ត្រីជំនាញ ខាងស៊ើបរឿងផ្លូវភេទ» ទំនងក្លាយជាងារថ្មីមួយ សម្រាប់លោក ហ៊ុន សែន បន្ទាប់ពីលោក បានសរសេរទម្លាយ នៅលើទំព័រហ្វេសប៊ុករបស់លោក នូវអាថ៌កំបាំងស្ត្រីយកប្ដីគេម្នាក់ ដែលលោកអះអាងថា ជារឿងអាស្រូវផ្លូវភេទ របស់មន្ត្រីស្រីខ្មែរកាត់បារាំង របស់អង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness»។
នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេររឿងរ៉ាវអាថ៌កំបាំងនេះ នៅក្នុងផ្នែកដាក់មតិយោបល់ នៃទំព័រហ្វេសប៊ុក ដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលិកស្រីម្នាក់ ខ្មែរកាត់បារាំង ទៅធ្វើការនៅកម្ពុជា ទៅលួចសាហាយជាមួយប្តីគេ ដល់ប្រពន្ធគេទៅតាមរករឿងដល់ផ្ទះ បែជាចោទថា អ្នករកសុីកាប់ឈើ ទៅរករឿង»។
លោក ហ៊ុន សែន នៅបានពន្យល់ថា បុគ្គលិកស្ត្រីរូបនោះ មានម្ដាយជាតិខ្មែរ និងឪពុកជាតិបារាំង។ លោកបានសរសេរបញ្ជាក់ទៀតថា៖ «ពេលនោះ [...]