ហ្វេសប៊ុកនៅថៃលុតជង្គង់ នៅចំពោះច្បាប់«លិតព្រះបាទា»
នៅចំពោះច្បាប់«លិតព្រះបាទា»របស់ថៃ បណ្ដាញសង្គមធំជាងគេនៅលើពិភពលោក ដែលមានការិយាល័យសាខារបស់ខ្លួន នៅក្នុងប្រទេសនេះ បានសម្រេចដកចេញកាលពីម្សិលម៉ិញ នូវទំព័រហ្វេសប៊ុកច្រើនជាង២០០ បន្ទាប់ពីអាជ្ញាធរថៃ បានរកឃើញថា ទំព័រទាំងនោះ បានបង្ហោះនូវវីដេអូ ឬរូបថត ដែលធ្វើឲ្យខូចដល់ព្រះកិត្តិនាម របស់រាជវង្សថៃ។
លោក «Takorn Tantasith» អគ្គលេខាធិការ ទទួលបន្ទុកផ្នែកការផ្សព្វផ្សាយ និងទូរគមនាគមន៍ របស់ប្រទេសថៃ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រុមហ៊ុនហ្វេសប៊ុក បានរួមសហការ ជាមួយប្រទេសថៃ» ក្នុងកិច្ចប្រតិបត្តិការនេះ។
ការបិតទំព័រហ្វេសប៊ុក ទាំងជាង២០០ទំព័រ នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះអាជ្ញាធរថៃ កំពុងរងចាំការដកចេញ នូវទំព័រហ្វេសប៊ុកចំនួន ជាង១០០ទំព័រទៀត ពីបណ្ដាញសង្គម ដែលធ្វើឲ្យចំនួនសរុប នៃទំព័រហ្វេសប៊ុក ដែលត្រូវបានដកចេញ មានចំនួនដល់ទៅជាង ៤០០ (ឬចូលដល់៥០០) ទំព័រ។ លោក «Takorn [...]