នៅពេលដែលអ្នកមាន«ថ្មី»នៅចិន សម្ញែងរថយន្ដទំនើបថ្លៃៗ
រូបថត នៃសំណល់បាក់បែក របស់រថយន្ដដ៏ទំនើប ធុន Lamborghini ពណ៌បៃតងស្លេក និងរថយន្ដទំនើប ធុន Ferrari ពណ៌ក្រហម រួមនឹងរូបថតគ្រោះថ្នាក់ ផ្សេងទៀត បង្ហាញពីរថយន្ដទំនើបដទៃ ជាច្រើននោះ បានទទួល នូវការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ នៅប្រទេសចិន ជាពិសេស នៅពេលដែលរូបទាំងនេះ ត្រូវបានចែកផ្សាយ នៅបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរ រវាងរថយន្ដទំនើបទាំងពីរ ក្នុងផ្លូវក្រោមដី កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែលធ្វើឲ្យមនុស្សម្នាក់រងរបួស។
គ្រោះថ្នាក់ចរាចរណ៍ លើកមុន នៃរថយន្ដ Ferrari នៅក្នុងប្រទេសចិន បានកើតឡើង នៅខែមីនា ឆ្នាំ២០១២ ក្នុងរដ្ឋធានីប៉េកាំងដដែល បង្កឲ្យរង្គើដល់មជ្ឈដ្ឋាននយោបាយ របស់ចិន ក្នុងសម័យនោះ អស់មួយរយៈ។ ក្នុងគ្រោះថ្នាក់នៅពេលនោះ អ្នកកាន់ចង្កូត ដែលបានស្លាប់ភ្លាមៗ នៅនឹងកន្លែង ជាកូនប្រុសរបស់លោក លីង ជីហួ (Ling Jihua) ជំនិតដៃស្ដាំរបស់អតីតប្រធានាធិបតីចិន ហួ ជិងតាវ (Hu [...]