មនុស្សយន្ដជប៉ុន ដែលកក់សក់ ដៃបួន
តើអ្នកមានអារម្មណ៍ធុញទ្រាន់នឹង ធូលី កំដៅថ្ងៃ ឬក៏ទឹកភ្លៀង ដែលចេះតែធ្វើអោយ សក់របស់លោកអ្នកប្រលាក់ប្រឡូក ជារៀងរាល់ពេលនោះ? ហើយលោកអ្នក ធុញទ្រាន់ណាស់ ដែលលោកអ្នកត្រូវយកដៃ មកកក់សក់ប្រលាក់នេះរាល់ពេល ហើយដូចជាមិនបាន ជួយបន្ថូរអារម្មណ៍របស់លោកអ្នកសូម្បីបន្ដិចសោះ។ ដូច្នេះ សូមអញ្ជើញសាកល្បងជាមួយនឹង មនុស្សយន្ដនេះម្ដងមើល ដែលទើបនឹងបង្កើតឡើងថ្មីៗ ដោយក្រុមហ៊ុនប៉ាណាសូនិក (Panasonic) របស់ប្រទេសជប៉ុន។ មនុស្សយន្ដនេះចេះកក់សក់ និងចេះធ្វើសសៃរ (Massage) អោយក្បាលអតិថិជនរបស់វា យ៉ាងចំណាន។
រូបភាព មនុស្សយន្ដ ដែលនៅខាងលើក្បាលកៅអី នៅរងចាំកក់សក់លោកអ្នក។
មនុស្សយន្ដនេះ ស្ថិតនៅក្នុងប្រទេសមនុស្សយន្ដ ដែលចេះផ្ដល់អត្ថប្រយោជន៍ អោយអ្នកប្រើប្រាស់របស់វា។ [...]