Posts tagged as "Michael Schumacher"

អាយុ​ទើប​៩​ឆ្នាំ ចេះ​សរសេរ​ប្រលោមលោក ពី​ប្រវត្តិ​អតីត​ជើង​ឯក​ពិភពលោក F1

អាយុ​ទើប​៩​ឆ្នាំ ចេះ​សរសេរ​ប្រលោមលោក ពី​ប្រវត្តិ​អតីត​ជើង​ឯក​ពិភពលោក F1

អ្នកគាំទ្រតែងតែផ្ញើរសំបុត្រ ទៅតារាឬវីរបុរស ដែលពួកគេស្រឡាញ់។ តែសម្រាប់កុមារា អៃដេន ហ្គោមឡី (Aidan Gormley) ដែលទើបនឹងមានអាយុ៩ឆ្នាំ បានសរសេរប្រលោមលោក មួយខ្សែរ។ អ្នកស្រឡាញ់​គាំទ្រ របស់អតីតជើងឯកពិភពលោក លោក ម៉ៃឃើល ឃ្យូម៉ាឃើ (Michael Schumacher) ខាងការប្រណាំង​កាំជ្រួច​លើវាលរាប បានឧទ្ទិសស្នាដៃរបស់ខ្លួន ទៅវីរបុរសដែលខ្លួនស្រឡាញ់ បន្ទាប់ពីលោក ម៉ៃឃើល ឃ្យូម៉ាឃើ បានរង​របួស​ធ្ងន់ធ្ងរ នៅក្នុងស្ថានីយកីឡាស្គី កាលពីដើមឆ្នាំកន្លងទៅ ក្នុងប្រទេសបារាំង។

កុមារា អៃដេន បានប្រើប្រាស់រយៈពេលបីសប្ដាហ៍ ដើម្បីសរសេរនិងរៀបចំលំអសៀវភៅរបស់ខ្លួន ដោយ​ដាក់ចំណងជើងថា «ដំណើរផ្សងព្រេង របស់ហ្វែរ៉ារី (Ferrari Adventure)» ដោយសារតែលោក ឃ្យូម៉ាឃើ ធ្លាប់បានកាន់ចង្កូតយាន F1 ពណ៌ក្រហមរបស់ក្រុមហ៊ុន ហ្វេរ៉ារី។ សៀវភៅ ត្រូវបានគ្រឹស្ថានផ្សព្វផ្សាយ​មួយសម្រាប់កុមារ ទទួលយកទៅបោះពុម្ភ។ សៀវភៅដែលបានបោះពុម្ភចេញយ៉ាងស្អាតនោះមួយក្បាល [...]

ឥណ្ឌា៖ ក្រុមហ៊ុន​រថយន្ដ​ហ័ដ សុំ​ទោស​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម ពិសេស​ជ្រុល

ឥណ្ឌា៖ ក្រុមហ៊ុន​រថយន្ដ​ហ័ដ សុំ​ទោស​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម ពិសេស​ជ្រុល

បង្កើតគំនិតដោយ ភ្នាក់ងារពាណិជ្ជកម្មមួយនៅប្រទេសឥណ្ឌា ការផ្សាយពាណិជ្ជកម្មទាំងនេះ មិនត្រូវបានក្រុមហ៊ុនផលិត​រថយន្ដ យកទៅប្រើប្រាស់ទេ។ ផ្ទុយទៅវិញ វាបានធ្វើអោយផ្ទុះនូវ ការក្ដៅក្រហាយមួយឡើង ជាពិសេសនៅ​បីខែ​ក្រោយ មរណភាពរបស់និស្សិតស្រី ដោយការរំលោភជាក្រុម នៅក្នុងប្រទេសនេះរួចមក។

រូបទីមួយ បានបង្ហាញពីអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) នៅនឹងចង្កូតរបស់រថយន្ដ ហ័ដ ហ្វីហ្គូ (Ford Figo) ជាមួយនឹងនាងៗ «ពិសេស» បីរូប នៅក្នុងឃ្លប់ខាងក្រោយ ជាមួយនឹងពាក្យស្លោកថា «ទុកភាពកង្វល់​របស់អ្នក នៅខាងក្រោយ»។

«យើងសោកស្ដាយណាស់ នឹងការផ្សព្វផ្សាយនៃផ្លាកពាណិជ្ជកម្មទាំងនេះ ដែលមានចរិកលក្ខណៈយ៉ាងអាក្រក់ ហើយ​ខុសពីមាត្រាដ្ឋានអាជីប និងការចង់បានរបស់ ហ័ដ [...]

ប្រណាំង​កាំជ្រួច​លើ​វាលរាប៖ អាឡូនសូ នឹង​ធ្វើ​ឲ្យ​ខុស​ប្លែក សំរាប់​ក្រុមហ៊ុន​ហ្វឺរ៉ារ៉ី

ប្រណាំង​កាំជ្រួច​លើ​វាលរាប៖ អាឡូនសូ នឹង​ធ្វើ​ឲ្យ​ខុស​ប្លែក សំរាប់​ក្រុមហ៊ុន​ហ្វឺរ៉ារ៉ី

កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ (Fernando Alonso) ជិតនឹងបានទទួលដំណែងជើងឯក ហ្វម៉ូឡា វ័ន (Formula One) លើកទី៣ ទៅហើយក្នុងរដូវកាលមុន ប៉ុន្តែអ្នកប្រណាំងឲ្យក្រុមហ៊ុន ហ្វឺរ៉ារ៉ី (Ferrari) រូបនេះ បាននិយាយថា រថយន្តរបស់គាត់មិនម៉ែនជារថយន្ត ដែលលឿនបំផុតនោះទេ ហើយឆ្នាំនេះគាត់នឹងព្យាយាមម្តងទៀត ជាមួយនឹងរថយន្តថ្មី និងមានភាពប្រសើរជាងមុន។


កីឡាករប្រណាំងកាំជ្រួចលើវាលរាប ហ្វឺណាន់ដូ អាឡូនសូ។

អ្នកតក្កវិជ្ជា បាននិយាយថា រដូវកាលនេះកីឡាករវ័យ ៣១ឆ្នាំ អាឡូនសូ ធ្វើបានយ៉ាងល្អបំផុត និងស្ថិតក្នុងចំណោម​កីឡាករ​ទាំង១០រូប ដែលអាចឈ្នះក្រុមអ៊ីតាលី។ កីឡាករឆ្នើមៗ ផ្សេងទៀត ដែលត្រូវចូលរួមមានដូចជា ចនម៉ាញ៉ូអែល ហ្វេនជីអូ (Juan Manuel Fangio), នីគី ឡូដា (Niki Lauda) និងកីឡាករ មីឆែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...