ជំងឺ ហ្សីកា ឆ្លងមកដល់ម៉ាឡេស៊ី តាមរយៈស្ត្រីមានផ្ទៃពោះម្នាក់
ជាមួយនឹងការរកឃើញ នូវករណីឆ្លងលើកដំបូងនេះ ចូលមកកាន់ប្រទេសខ្លួន អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី កំពុងបារម្ភពីលទ្ធភាព នៃការចម្លងរីករាលដាល ដែលមានចំនួនដ៏ច្រើន សម្រាប់ជំងឺ ហ្សីកា (Zika) ដ៏ប្រល័យនេះ។
លោក «Subramaniam Sathasivam» រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «យើងគិតថាចំនួនអ្នកឈឺជំងឺនេះ នឹងកើនឡើងខ្លាំង ជាពិសេសនៅក្នុងទីក្រុង "Johor Bahru" ដែលជាទីក្រុងមួយ ស្ថិតនៅក្បែរប្រទេសស៊ាំងហ្គាពួរជាងគេ។ យើងបានរកឃើញ នូវករណីឆ្លងជំងឺថ្មីៗ ជាញយដងមកហើយ។ ហើយដើម្បីបញ្ជៀសបញ្ហានេះ គេត្រូវការពារ និងត្រួតពិនិត្្យតំបន់ ដែលសម្បូរដោយមូស និងមូសពង។»។
ចម្លងតាមការរួមភេទ...
ប៉ុន្តែជំងឺ ហ្សីកា មិនមែនត្រូវបានចម្លងមក តាមតែភ្នាក់ងារចម្លង ដែលជាប្រភេទសត្វមូស «Aedes (ឬមូសខ្លា)» នោះឡើយ ប៉ុន្តែជំងឺនេះក៏ត្រូវបានគេរកឃើញថា [...]