ភាគកណ្ដាលប្រទេសក្រិចរងការរញ្ជួយដី កម្រិត៥,២រិចឆ្ទ័រ
ទូរទស្សន៍របស់អ៊ឺរ៉ុប ឈ្មោះ អ៊ឺរ៉ូញូ (Euronews) ដែលមានការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសក្រិច បានរាយការណ៍ ពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសក្រិច ដែលបានកើតឡើង កាលក្នុងព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហានេះ ក្បែរបឹង «Plastiras» ដែលស្ថិតនៅខាងលិចក្រុង «Karditsa» ភាគកណ្ដាលប្រទេស។
រីឯទីភ្នាក់ងារព័ត៌មានក្រិច «Ana» បានបញ្ជាក់បន្ថែមថា ការរញ្ជួយដី មានកម្លាំងខ្លាំង និងបានជះឥទ្ធិពល រហូតដល់ក្នុងក្រុង «Karditsa» និងក្រុង «Trikala» (ស្ថិតនៅខាងជើងបឹង)។ បណ្ដាជនអ្នករស់នៅ ក្នុងក្រុងធំៗទាំងពីរ បាននាំគ្នា ចេញពីលំនៅដ្ឋាន និងពីអាគារការិយាល័យរបស់ផងខ្លួន មកនៅតាមដងផ្លូវទាំងអស់។
មកដល់ពេលនេះ វាហាក់ដូចជាលឿនពេក ក្នុងការនិយាយពីតុល្យភាពផ្លូវការ នៃគ្រោះថ្នាក់ធម្មជាតិមួយនេះ។ [...]