Posts tagged as "Tum Sambol"

ហ៊្វុនស៊ិនប៉ិច​ប្តេជ្ញា​បន្ត​វត្តមាន​លើ​ឆាក​នយោបាយ តែ​មិន​ច្បាស់​ពី​សម្ព័ន្ធភាព

ហ៊្វុនស៊ិនប៉ិច​ប្តេជ្ញា​បន្ត​វត្តមាន​លើ​ឆាក​នយោបាយ តែ​មិន​ច្បាស់​ពី​សម្ព័ន្ធភាព

លោក ទុំ សម្បុរ មន្រ្តីអ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣នេះថា ការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លា រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺជាមូលហេតុ​ចម្បង ដែលធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិចរងបរាជ័យ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ យើងនៅតែពង្រឹងរចនាសម្ព័ន្ធគណបក្សយើងជាធម្មតា តែគ្រាន់​តែគណបក្សយើងគ្មានអាសនៈ នៅក្នុងរដ្ឋសភានៅនីតិកាលទី៥»។

តែលោកអះអាងថាគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈឬអត់មិនទាន់ប្រាកដនោះទេ ព្រោះម៉ោងនេះពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មិនទាន់បានប្រកាសជាផ្លូវការថា គណៈបក្សណាបានប៉ុន្មានអាសនៈ​នោះទេ។

គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់មានប្រជាប្រិយយ៉ាងខ្លាំងក្លា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជាពិសេសនៅ​សម័យកាលបោះឆ្នោតអណត្តិទីមួយ [...]

វិភាគ៖ វប្បធម៌​«រាំសារ៉ាវាន់» របស់​អ្នក​នយោបាយ​ខ្មែរ

វិភាគ៖ វប្បធម៌​«រាំសារ៉ាវាន់» របស់​អ្នក​នយោបាយ​ខ្មែរ

នៅកម្ពុជា យន្តការនៃការ«វាយប្រហារគ្នាដោយពាក្យសម្តី រវាងបក្សកាន់អំណាច និងបក្សដ៏ទៃទៀត ដែលគេចាត់ទុកថាជា​បក្សប្រឆាំង» នៅមុនការបោះឆ្នោត បានក្លាយជាទម្លាប់ប្រចាំថ្ងៃយ៉ាងអាក្រក់ របស់អ្នកនយោបាយ។ គេមិនសូវបានឃើញ​ក្រុមនយោបាយទាំងនោះ យកបញ្ហាដែលកើតមានចំពោះមុខ ឬបញ្ហារួមរបស់ជាតិ មកដាក់លើ«តុចចារ»ណាមួយឡើយ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ផ្ទុយទៅវិញ ការវាយប្រហារគ្នាដែលបានធ្វើឡើងរវាងអ្នកនយោបាយ មិនមែនធ្វើឡើងក្នុងន័យស្ថាបនាទេ តែភាគច្រើន​ជា​ការ«ស្វែងរកចាប់កំហុស និងដាស់ទោសគ្នាទៅវិញទៅមក» របៀបជាការចង់«យកចាញ់ឈ្នះ» សម្រាប់បុគ្គល ឬបក្សខ្លួន [...]

សម្ភាសទុំ សម្បុរ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​ដែល​មាន​ឈ្មោះ​ក្នុង​បក្ស​ហ្វុនស៊ីនប៉ិច​ទេ!

សម្ភាសទុំ សម្បុរ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​ដែល​មាន​ឈ្មោះ​ក្នុង​បក្ស​ហ្វុនស៊ីនប៉ិច​ទេ!

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានយាងចូលរួមធ្វើនយោបាយ ជាមួយគណៈបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង​ដ៏ធំ​នៅកម្ពុជា។ ការចូលរួមធ្វើសកម្មភាពនយោបាយរបស់ទ្រង់ បានចាប់ផ្តើមជាផ្លូវការ បន្ទាប់ពីសមាជកាលពីថ្ងៃទី៧ ខែ​មេសាថ្មីៗនេះ ហើយបានទាក់ទាញ ឲ្យមតិជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ជាខ្លាំង។


ផ្លាកសញ្ញារបស់គណបក្សហ្វុនស៊ីនប៉ិច ដាក់ដាំនៅតាមដងផ្លូវ។ (រូបថតគណបក្ស)

តើមានមូលហេតុអ្វីដែលជម្រុញឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ចាកចេញពីគណបក្សហ្វុនស៊ីនប៉ិច?។ តើមានផល​ប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានអ្វីខ្លះដល់បក្សហ្វុនស៊ីនប៉ិច ខណៈដែលព្រះអង្គយាងចេញនេះ?។ មនោរម្យព័ងអាំងហ្វូ សូមលើកយកកិច្ចសម្ភាសជាមួយលោក ទុំ សម្បុរ អ្នកនាំពាក្យនៃគណៈបក្សនេះ មកជម្រាបជូនដូចតទៅ៖

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...