កម្ពុជា៖ មានកើតគ្រុនផ្ដាសាយបក្សីពីរករណីទៀត ស្លាប់មួយ
អ្នកជម្ងឺពីរនាក់ ដែលបានរងគ្រោះនឹងជម្ងឺផ្ដាសាយបក្សី (H5N1) ត្រូវបានអះអាងសាជាថ្មី នៅកម្ពុជា ហើយបានធ្វើឲ្យបញ្ជីនៃអ្នកដែលបានរងគ្រោះឆ្លងជម្ងឺនេះ បានឡើងចំនួនដល់ ២៦នាក់ បើរាប់តាំងពីដើមឆ្នាំមកនោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៤ខែវិច្ឆិកានេះ។
ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។
សុខភាពសាធារណៈ - សេចក្ដីប្រកាសព័ត៌មានរួមគ្នា រវាងស្ថាប័នជាតិ និងអន្តរជាតិទាំងពីរបានសរសេរឲ្យដឹងថា កុមារម្នាក់អាយុ៣ឆ្នាំ ដែលមានទីលំនៅនៅក្នុងខេត្តកំពង់ស្ពឺ និងបុរសម្នាក់អាយុ២៩ឆ្នាំ មកពីទីក្រុងប៉ៃលិន ត្រូវបានអះអាងថា បានឆ្លងជម្ងឺផ្ដាសាយបក្សី (H5N1)នេះ [...]