កម្ពុជា៖ មាន​កើត​គ្រុន​ផ្ដាសាយ​បក្សី​ពីរ​ករណី​ទៀត ស្លាប់មួយ

អ្នកជម្ងឺពីរនាក់ ដែលបានរងគ្រោះនឹងជម្ងឺផ្ដាសាយបក្សី (H5N1) ត្រូវបានអះអាងសាជាថ្មី នៅកម្ពុជា ហើយបានធ្វើឲ្យបញ្ជីនៃអ្នកដែលបានរងគ្រោះឆ្លងជម្ងឺនេះ បានឡើងចំនួនដល់ ២៦នាក់ បើរាប់តាំងពីដើមឆ្នាំមកនោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៤ខែវិច្ឆិកានេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកជម្ងឺពីរនាក់ ដែលបានរងគ្រោះនឹងជម្ងឺផ្ដាសាយបក្សី (H5N1) ត្រូវបានអះអាងសាជាថ្មី នៅកម្ពុជា ហើយបានធ្វើ​ឲ្យ​បញ្ជី​នៃអ្នកដែលបានរងគ្រោះឆ្លងជម្ងឺនេះ បានឡើងចំនួនដល់ ២៦នាក់ បើរាប់តាំងពីដើមឆ្នាំមកនោះ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មានរួមគ្នាមួយ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៤​ខែវិច្ឆិកានេះ។


ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។

សុខភាពសាធារណៈ - សេចក្ដីប្រកាសព័ត៌មានរួមគ្នា រវាងស្ថាប័នជាតិ និងអន្តរជាតិទាំងពីរបានសរសេរឲ្យដឹងថា កុមារ​ម្នាក់អាយុ៣ឆ្នាំ ដែលមានទីលំនៅនៅក្នុងខេត្តកំពង់ស្ពឺ និងបុរសម្នាក់អាយុ២៩ឆ្នាំ មកពីទីក្រុងប៉ៃលិន ត្រូវបានអះអាងថា បានឆ្លងជម្ងឺផ្ដាសាយបក្សី (H5N1)នេះ ដែលធ្វើឲ្យបញ្ជីអ្នកជម្ងឺដែលរងគ្រោះនឹងជម្ងឺដ៏អាក្រក់ បានកើនឡើងដល់២៦នាក់។ តែគួរឲ្យសោកស្ដាយ បុរសអាយុ២៩ឆ្នាំនេះ បានស្លាប់កាលពីសប្ដាហ៍មុន។

សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា «ចំណេកឯកុមាររងគ្រោះវិញ បានមកស្នាក់នៅព្យាបាល ក្នុងមន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយ»។ ជនរងគ្រោះទាំងពីរនាក់ចុងក្រោយគេនេះ បានប៉ះ​ដោយ​ផ្ទាល់នូវសត្វស្លាប ដែលឆ្លងជម្ងឺនេះ មុននឹងចាប់ផ្ដើមអាការៈជម្ងឺឡើង។

សូមបញ្ជាក់ថា ក្នុងចំណោមករណីជម្ងឺទាំង២៦ មានតែ១២ករណីប៉ុណ្ណោះ ដែលត្រូវបានសង្គ្រោះរួចរស់មានជីវិតមកវិញ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុននាង បានថ្លែងបញ្ជាក់ទៀតថា «ជម្ងឺផ្ដាសាយបក្សី H5N1 ជាការគម្រាម​កំហែង​មួយ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសជម្ងឺនេះ បានឆ្លងរាលដាលយ៉ាងខ្លាំង ទៅលើកុមារ ដែលធ្វើឲ្យគេគិតថា កុមារអាចទទួលហនិភ័យខ្លាំងពីករណីជម្ងឺដ៏អាក្រក់»។

ប្រទេសកម្ពុជា បានស្គាល់ការឆ្លងជម្ងឺនេះ ក្នុងសភាពធ្ងន់ធ្ងរជាងគេ រាប់ចាប់តាំងពីជម្ងឺនេះ ត្រូវបានគេកំណត់រោគសញ្ញា​របស់វាបាននៅឆ្នាំ២០០៤នោះមក។ រហូតមដល់បច្ចុប្បន្ន មនុស្សដែលបានឆ្លងជម្ងឺនេះ មានចំនួនសរុប៤៧នាក់ ហើយ​៣៣នាក់ បានស្លាប់បាត់បង់ជីវិត។

«សូមប្រយ័ត្នទាំងអស់គ្នា ជាពិសេសកូនចៅរបស់អ្នក»

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...