Posts tagged as "Architecture"

នេះ ជា​អាគារ​កប់​ពពក​ខ្ពស់​ជាង​គេ​បង្អស់ នៅ​អ៊ឺរ៉ុប

នេះ ជា​អាគារ​កប់​ពពក​ខ្ពស់​ជាង​គេ​បង្អស់ នៅ​អ៊ឺរ៉ុប

រហូតមកដល់ពេលនេះ អាគារដែលខ្ពស់ជាងគេ នៅអ៊ឺរ៉ុប គឺអាគារ «Federation Tower» ក្នុងរដ្ឋធានីម៉ូស្គូ (ប្រទេសរ៉ូស្ស៊ី) ដែលមានកំពស់ ៣៧៣ម៉ែត្រ។ ប៉ុន្តែអាគារ «Federation Tower» ទើបនឹងបាត់បង់តំណែង ជាអាគារខ្ពស់ជាងគេ នៅអ៊ឺរ៉ុប បន្ទាប់ពីអាគារមួយទៀត បានបញ្ចប់ការសាងសង់​របស់ខ្លួន នៅក្នុងប្រទេសរ៉ូស្ស៊ីដដែល តែសង់ក្នុងសង្កាត់ជំនួញមួយ នៃក្រុង ស៊ាំងភីធើស្បួរ (Saint-Pétersbourg - ភាគខាងលិច)។

អាគារនោះមានឈ្មោះ «Lakhta Center» កំពស់សរុប ៤៦២ម៉ែត្រ ខ្ពស់ជាងគេនៅអ៊ឺរ៉ុប និងជាប់លេខទី១៣ ក្នុងចំណោមអាគារខ្ពស់ជាងគេ នៅលើពិភពលោក។ «Lakhta Center» ជាស្នាដៃរបស់ស្ថាបត្យកររ៉ូស្ស៊ី លោក «Philip Nikandrov» ហើយបានប្រើរយៈពេល សាងសង់រហូតដល់ទៅ ៦ឆ្នាំ។

» រូបភាពក្នុងគម្រោង៖

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

ប្រសិនជាសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) ត្រូវបានវាយកំទេចមែននោះ វានឹងក្លាយជាអគារសេសសល់ ចុងក្រោយបង្អស់មួយទៀត នៃរបបសង្គមរាស្ត្រនិយម របស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបាត់បង់រូបរាង ពីរាជធានីភ្នំពេញ បន្ទាប់ពីសំណង់ជាច្រើន ដែលជាស្នាដៃនៅក្រោម​របប​នោះ ត្រូវបានដុតឆេះ កែឆ្នៃ ឬកាត់ជាចម្រៀកៗ សឹងតែអស់ទៅហើយនោះ។

ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក សេង ឡូត បានថ្លែងអះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​ខាងលើ ដើម្បី​ឈានទៅ​សាងសង់​អគារ​មួយ​ ដែល​មាន​កម្ពស់​ ៦០០ ​ម៉ែត្រ។ ប៉ុន្តែអ្នកនាំពាក្យបានបន្តថា គម្រោងនេះ កំពុងស្ថិតនៅជាផែនការនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនបានស្នើទៅរដ្ឋាភិបាល នូវសិទ្ធិសម្រាប់អនុវត្តន៍គម្រោង។​

ប្រភពមួយទៀត ដែលដកស្រង់ ដោយសារព័ត៌មានដដែល បានអះអាងថា [...]

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពាន​កប់​ពពក​មួយ​ខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើក​បរ​ឆ្លង​កាត់​បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃ​ហេដ្ឋារចនា​សម្ព័ន្ធ ដ៏សម្បើមមួយនេះ បាន​តភ្ជាប់​ផ្លូវ​ជាតិ រវាង​ពី​ខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។

ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយ​សារ​តែ​វា​ត្រូវ​បាន​សាងសង់​ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់​៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

អាគារ «Burj Khalifa» ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០១០មកនោះ មាន​កំពស់ ៨២៨ម៉ែត្រ ហើយក្លាយជាអាគារ ដែលខ្ពស់ជាងគេក្នុងលោក ខណៈអាគារដ៏ខ្ពស់ថ្មីចំនួនពីរទៀត កំពុង​ស្ថិត​​ក្នុង​ការ​សាងសង់នៅឡើយ។ អាគារទាំងពីរនោះ មាន៖ អាគារទីមួយ កំពស់ ៨៣៨ម៉ែត្រ នៅក្នុងក្រុង «Changsha» ភាគកណ្ដាលនៃប្រទេសចិន និងអាគារទីពីរ មានកំពស់ខ្ពស់ជាង ១គីឡូម៉ែត្រ នៅក្នុងទីក្រុង​ឆ្នេរ​សមុទ្រ ជេរដា (Djeddah) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ប៉ុន្តែអាគារថ្មី របស់ក្រុង ឌុយបៃ គ្រាន់តែបានអះអាងថា នឹងមានកំពស់ខ្ពស់ជាង អាគារ «Burj Khalifa» របស់​ក្រុង ឌុយបៃ ដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ថាវានឹងមានកំពស់ប៉ុន្មាននៅឡើយ នៅ​មុន​ការបញ្ចប់ ការសាងសង់របស់វា។ ការចំណាយទៅលើការសាងសង់អាគារថ្មី មានកម្រិតដល់ទៅ ជិត​១ពាន់​លានដុល្លា (តួលេខឲ្យដឹង គឺ ៨៧៧លានដុល្លារ)។

លោក មហាមេដ អាឡាបារ (Mohamed Alabbar) [...]

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់​ដោយ​ឡែក​នៅលើឈើពីរបីបន្ទះ ដែលដាក់លយ​ចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពី​កម្រិត​ទឹក​សមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយ​នឹង​សីតុណ្ហភាព​ក្រោមសូន្យអង្សា ​សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែល​មាន​កំពស់​ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?

តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍​វាស់ស្ទង់​ឧត្តុនិយម​មួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលង​ភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...