ចិន៖ គេហទំព័រវីដេអូ ខ្នាតយក្សចំនួនពីរ នឹងរួមបញ្ចូលគ្នា
បន្ទាប់ពីបានធ្វើ សេចក្ដីប្រកាសនៃការខិតចូលជិតគ្នា កាលពីខែមិនាកន្លងមកនោះ ថ្នាក់ដឹកនាំរបស់គេហទំព័រ ដែលធំ ជាងគេទាំងពីរនៅចិន គឺ យូគូ (Youku) និង ទូដូ (Tudou) បានសម្រេចកាលពីថ្ងៃច័ន្ទទី២០សីហាកន្លងទៅ ថានឹងច្របាច់ បញ្ចូលគ្នាទៅជាគេហទំព័រតែមួយ។ ក្រុមហ៊ុនទាំងពីរ នឹងចាប់ផ្ដើមធ្វើបម្លាស់ប្ដូរភាគហ៊ុនរបស់ខ្លួន ក្នុងពេលខាងមុខនេះ ហើយដែលគិតជាទឹកប្រាក់ មានប្រមាណជា ១កោដដុល្លាអាមេរិក (ប្រហែលជា ៨០៥លានអ៊ឺរ៉ូ)។
នៅក្នុងទិន្នន័យរបស់ ទីផ្សារភាគហ៊ុនធំជាងគេទាំងពីរ (Nasdaq និង New York Stock Exchange) របស់សហរដ្ឋអាមេរិក បានអោយដឹងថា បណ្ដាញគេហទំព័រទាំងពីរ មានតម្លៃភាគហ៊ុនប្រហាក់ប្រហែលគ្នា។ គេហទំព័រ យូគូ ដែលបង្កើតឡើង នៅឆ្នាំ២០០៦នោះ បានទទួលអ្នកចូលទៅទស្សនា [...]