Posts tagged as "Eam Vanny"

អ៊ាម វន្នី ត្អូញ​ក្នុង​បទ​ថ្មី «បើ​បង​អ្នក​ក្រ ស្រលាញ់​បង​(ឬ)​ទេ‬?»‬

អ៊ាម វន្នី ត្អូញ​ក្នុង​បទ​ថ្មី «បើ​បង​អ្នក​ក្រ ស្រលាញ់​បង​(ឬ)​ទេ‬?»‬

‪‎

ស្នេហាត្រូវរំពឹង លើភាពមានបានឬ? ទោះជាសំណួរនេះ ហាក់ហួសសម័យទៅហើយក្ដី តែវាកំពុងតែ​ចោទ​ឡើង ចំពោះតារាទើបនឹងរះ ដែលចេះនិពន្ធបទទំនុកច្រៀង អ៊ាម វន្នី តាមរយៈស្នាដៃថ្មីមួយ មានចំណង​ជើង​ថា «បើបងអ្នកក្រ ស្រលាញ់បង(ឬ)ទេ‬?»។ ប៉ុន្តែចម្រៀង ដែលមានរយៈពេល​តែ២៥វិនាទីនេះ មិនត្រឹមតែ​លើក​ពី​ដួងចិត្ត របស់តារារះថ្មី អ៊ាម វន្នី មកនិយាយប៉ុណ្ណោះទេ តែវាក៏បានសណ្ដំដួងចិត្ត មនុស្សជាច្រើននាក់ នៅ​លើ​បណ្ដាញ​សង្គម ឲ្យលុះលង់ទៅតាមចម្រៀង ដ៏ក្រម៉ាច់ក្រម៉ើមនេះដែរ។

និពន្ធ និងបកស្រាយដោយខ្លួនលោកផ្ទាល់ ចម្រៀងនេះបានទម្លាយដួងចិត្ត របស់យុវជនកម្សត់ស្នេហ៍ម្នាក់ ដែល​ក្រខ្សត់គ្មានប្រាក់ ហើយត្រូវបាននារីៗសម័យឥឡូវ មិនចាប់អារម្មណ៍អ្វីសោះ។ ចម្រៀងបាន​រៀបរាប់​ទៀត​ថា បើទោះជាយុវជនបានខិតខំ ប្រើមន្ដអាគមដាក់ស្នេហ៍ ទៅលើស្ត្រីនោះក៏ដោយ ក៏សេចក្ដី​ស្នេហា​មាន​និយមន័យ ត្រឹមតែទឹកប្រាក់ប៉ុណ្ណោះ។ តើនេះជារឿងធម្មតា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...