តើអាពាហ៍ពិពាហ៍របស់តារាហូលីវូដ ហ្សក ឃ្លូនី នៅក្រុង វើនីស អស់តម្លែប៉ុន្មាន?
នៅក្នុងស្បោងអំណោយ ដែលសាមីដើមការ បានផ្ដល់ទៅឲ្យភ្ញៀវចូលរួមជាកិត្តិយស មានក្រដាសមួយសន្លឹក បានសរសេរជាអាថ៌ថា៖ «យើងខ្ញុំទាំងពីរនាក់ មានសេចក្ដីត្រេកអរ សប្បាយរីករាយណាស់ នឹងវត្តមានរបស់លោកអ្នក នៅទីនេះ។ លោកអ្នកបានធ្វើដំណើរមកពីចំងាយ ហើយយើងចង់តបស្នង នូវទឹកចិត្តនេះរបស់លោកអ្នក។»
លោក ហ្សក ឃ្លូនី (George Clooney) និងនាង អាម៉ាល់ អាឡាមូឌីន (Amal Alamuddin ជាជនជាតិលីបង់) បានដឹកដៃគ្នាប្រកាសរួមរស់ជាផ្លូវការ ក្នុងអាពាហ៍ពិពាហ៍ដ៏អធិកអធមមួយ កាលពីចុងសប្ដាហ៍កន្លងទៅ នាទីក្រុងវើនីស ដែលជាទីក្រុងបណ្ដែតទឹកដ៏ល្បី របស់ប្រទេសអ៊ីតាលី។ ជាមួយនឹងការរៀបចំ សម្រាប់រយៈពេល៤ថ្ងៃ ប្រកបដោយភាពមនោរម្យ និងមានការចូលរួម ដោយក្រុមតារា វរៈជនល្បីៗ ផងនោះ សំនួរជាច្រើនបានចោទឡើង ចង់ដឹងថា តើកម្មវិធីបែបនេះ ត្រូវចំណាយអស់ទ្រព្យធនប៉ុន្មាន។
សារព័ត៌មាន [...]