រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឲ្យបក្សសង្រ្គោះជាតិចូលសភា
ក្រោមហេតុផលរក្សាស្ថិរភាពនយោបាយ ដើម្បីផ្តល់ជំនឿចិត្ដ ដល់អ្នកវិនិយោគទុនបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិកា ហើយចូលសភាធ្វើការ ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
នយោបាយ - ដោយផ្អែកទៅលើរបាយការណ៍ ដែលបានរកឃើញរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជាលោក ស៊ុន ចាន់ថុល បានលើកឡើងថាប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកវិនិយោគទុនអាមេរិក ហើយ [...]