![ឆ្មាដ៏កំសត់ ស្លៀកពាក់ក្លាយជាមហាចោរសមុទ្រដ៏កំណាច](https://monoroom.info/uploads/2018/05/20180524-scr_chat-devient-un-pirat.jpg)
ឆ្មាដ៏កំសត់ ស្លៀកពាក់ក្លាយជាមហាចោរសមុទ្រដ៏កំណាច
សត្វឆ្មាអង់គ្លេសមួយក្បាល ដែលមានឈ្មោះ «Zénon» ត្រូវបានម្ចាស់វាស្លៀកពាក់បន្ថែមឲ្យ មុននឹងត្រូវបានថតជាវីដេអូ យកមកបង្ហោះនៅពាសពេញបណ្ដាញសង្គម និងបណ្ដាញចែករំលែកយូធូប (Youtube)។ ជាសម្លៀកបំពាក់ និងមួក ដែលម្ចាស់វាឆ្នៃម៉ូដដោយខ្លួនឯង ដោយដកស្រង់តាមតួអង្គ ក្នុងរឿងព្រេងទាំងឡាយ ដែលនិយាយពី «មហាចោរសមុទ្រ» និងដែលមានដៃមួយចំហៀង ជាទំពក់ដែក។
ជាមួយនឹងការឆ្នៃម៉ូដ ដ៏ប៉ិនប្រសព្វ និងការថតវីដេអូ ដោយជ្រើសរើសប្លង់ថត ពីខាងមុខ (ព្រោះពីចំហៀង គេនឹងឃើញសត្វឆ្មា ដើរជើងបួន និងមានកន្ទុយ) បានធ្វើឲ្យ «Zénon» ក្លាយជាតារាមួយ នៅលើប្រព័ន្ធអ៊ិនធើណែត ដែលនរណាៗ ទ្រាំមិនចែករំលែករូបភាពវា មិនបាន៕
» វីដេអូ នៃមហាចោរសមុទ្រ «Zénon»៖