ឆ្មា​ដ៏​កំសត់ ស្លៀក​ពាក់​ក្លាយ​ជា​មហាចោរ​សមុទ្រ​ដ៏​កំណាច

ច្បាស់ហើយថា ការស្លៀកពាក់​បន្ថែមបន្ថយ អាចផ្លាស់ប្ដូរធម្មជាតិ ដែលមើល​ពីខាងក្រៅ នៃមនុស្សសត្វទាំងឡាយបាន។ ដូចនៅក្នុងវីដេអូ ខាងក្រោមនេះជាដើម សត្វឆ្មាដ៏គួរឲ្យស្រឡាញ់ ត្រូវបានម្ចាស់វាស្លៀកពាក់បន្ថែម ដើម្បីឲ្យវាក្លាយជាមហាចោរសមុទ្រ (ដូចក្នុងរឿងព្រេង) ដែលមានដៃមួយចំហៀង ជាទំពក់ដែក។
ឆ្មា​ដ៏​កំសត់ ស្លៀក​ពាក់​ក្លាយ​ជា​មហាចោរ​សមុទ្រ​ដ៏​កំណាច
ឆ្មារមហាចោរសមុទ្រ ដែលមានដៃម្ខាងជា «ទំពក់ដែក»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 25, 2018
  • ប្រធានបទ: គួរឲ្យខ្នាញ់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សត្វឆ្មាអង់គ្លេសមួយក្បាល ដែលមានឈ្មោះ «Zénon» ត្រូវបានម្ចាស់វាស្លៀកពាក់បន្ថែមឲ្យ មុននឹងត្រូវបានថតជាវីដេអូ យកមកបង្ហោះនៅពាសពេញបណ្ដាញសង្គម និងបណ្ដាញចែករំលែកយូធូប (Youtube)។ ជាសម្លៀកបំពាក់ និងមួក ដែលម្ចាស់វាឆ្នៃម៉ូដដោយខ្លួនឯង ដោយដកស្រង់តាមតួអង្គ ក្នុងរឿងព្រេងទាំងឡាយ ដែលនិយាយពី «មហាចោរសមុទ្រ» និងដែលមានដៃមួយចំហៀង ជាទំពក់ដែក។

ជាមួយនឹងការឆ្នៃម៉ូដ ដ៏ប៉ិនប្រសព្វ និងការថតវីដេអូ ដោយជ្រើសរើសប្លង់ថត ពីខាងមុខ (ព្រោះពីចំហៀង គេនឹងឃើញសត្វឆ្មា ដើរជើងបួន និងមានកន្ទុយ) បានធ្វើឲ្យ «Zénon» ក្លាយជាតារាមួយ នៅលើប្រព័ន្ធ​អ៊ិនធើណែត ដែលនរណាៗ ទ្រាំមិនចែករំលែករូបភាពវា មិនបាន៕

» វីដេអូ នៃមហាចោរសមុទ្រ «Zénon»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...