អេនជឺលីណា ជូលី កំពុងរៀបចំសម្ពោធភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» នៅក្រុងសៀមរាប
នៅក្នុងកម្មវិធី ចាក់បញ្ចាំងដំបូង នៃភាពយន្ដរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ (ជាភាសាអង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» នឹងត្រូវចាប់ផ្ដើមធ្វើ នៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈនេះហើយ ចាប់ពីម៉ោង ៦ល្ងាចទៅ នៅលើលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ។
ដំណឹងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានពីខេត្តសៀមរាប នៅមុននេះបន្តិច បានអះអាងថា នៅខណៈនេះ កំពូលតារាហូលីវូដ ដែលបានក្លាយជាអ្នកដឹកនាំរឿង នាង អេនជឺលីណា ជូលី (Angelina Jolie) កូនប្រុសស្រីរបស់អ្នកស្រី រួមនឹងក្រុមការងារផង បានបង្ហាញខ្លួន នៅខាងមុខព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ ការបង្ហាញវត្តមាន ដែលគេជឿថា អ្នកស្រីទំនងជាមានជំនួបផ្លូវការអ្វីមួយនៅទីនោះ មុននឹងអ្នកស្រី ធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ១២ (ក្នុងថ្ងៃដដែលនេះ) នៅសណ្ឋាគារ «Raffles Grand Hotel [...]