Posts tagged as "Branislav Ivanovic"

ស្វារែស​តូច​ចិត្ត៖ ពិបាក​និយាយ​ថា​«ទេ» ទៅ​កាន់​រៀលម៉ាឌ្រីដ​ណាស់

ស្វារែស​តូច​ចិត្ត៖ ពិបាក​និយាយ​ថា​«ទេ» ទៅ​កាន់​រៀលម៉ាឌ្រីដ​ណាស់

ខ្សែប្រយុទ្ធក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) បាននិយាយថា គាត់អាចនឹង ពិចារណា​ផ្ទេរចេញពីក្លឹបមឺសីសាយ (Merseyside) ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បើសិនជាក្រុមយក្សអេស្ប៉ាញមួយនេះ ចង់បានរូបគាត់។


ល្វីស ស្វារែស កីឡាករខ្សែប្រយុទ្ធរបស់លីវើភូល អង់គ្លេស តូចចិត្តនឹងអ្នកកាសែត។

ស្វារែស បានជាប់បម្រាម១០ប្រកួត បន្ទាប់ពីបានខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុម​ឆែលស៊ី (Chelsea) កាលពីខែមុន ហើយគាត់និយាយថា សម្ពាធពីកាសែតរបស់អង់គ្លេស ជាហេតុផលមួយដែលគាត់​ចង់ចាកចេញ។

ខ្សែប្រយុទ្ធដែលកំពុងតែស្ថិតនៅក្នុងទីក្រុងម៉ុងតេវីឌីអូ (Montevideo) ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បាន​ប្រាប់ដល់ស្ថានីយ៏វិទ្យុ (Radio Sport 890) [...]

តោខៀវ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អ៊ឺរ៉ូផា​លីក​ជា​លើក​ដំបូង

តោខៀវ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​អ៊ឺរ៉ូផា​លីក​ជា​លើក​ដំបូង

គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី៩៣ របស់កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) បានជួយ​ឲ្យ​ក្រុមតោខៀវ ឆែលស៊ី (Chelsea) យកឈ្នះ ២-១ លើក្រុមជើងខ្លាំងរបស់ប្រទេសព័រទុយហ្គាល់ បិនហ្វីហ្គា (Benfica) ក្នុង​ការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក (Europa League) កាលពីយប់ថ្ងៃពុធ ហើយក៏ជួយឲ្យក្រុមមកពីទីក្រុងឡុងដ៏មួយនេះ ក្លាយ​ជាម្ចាស់ជើងឯកជាលើកដំបូងរបស់ខ្លួនដែរ។


កីឡាករខ្សែការពារ ប្រេនីស្លាវ អ៊ីវ៉ានូវីក នាំក្រុមតោខៀវ ឆែលស៊ី ឈ្នះជើងឯកអ៊ឺរ៉ូផា។

ការប្រកួតនៅទីក្រុងអាំស្ទើដាំ (Amsterdam) ប្រទេសហូឡង់ នឹងជិតដល់ការបន្ថែមម៉ោង (extra time) ទៅហើយ បន្ទាប់​ពីខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស (Fernando Torres) បានរកគ្រាប់បាល់គ្រាប់ទី១ ឲ្យក្រុមឆែលស៊ី ក្រោយមកខ្សែប្រយុទ្ធ អូស្កា [...]

មកទាត់បាល់ បែរ​ជា​លេង​ខាំ៖ ស្វារ៉ែស សុំ​ទោស​ខ្សែ​ការពារ​ក្រុម​ឆែលស៊ី (Chelsea)

មកទាត់បាល់ បែរ​ជា​លេង​ខាំ៖ ស្វារ៉ែស សុំ​ទោស​ខ្សែ​ការពារ​ក្រុម​ឆែលស៊ី (Chelsea)

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម លីវើភូល (Liverpool) ល្វីស ស្វារ៉ែស (Luis Suarez) បានសុំអភ័យទោស ដែលគាត់​បាន​ខាំដៃខ្សែការពាររបស់ក្រុម ឆែលស៊ី (Chelsea) ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) កំឡុងពេលប្រកួតស្មើគ្នា ២-២ នៅក្នុងកីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីថ្ងៃអាទិត្យកន្លងទៅ។


រូបភាពពេលធ្វើសកម្មភាព «ខាំ» ទាំងនៅកណ្ដាលពេលប្រកួត។

ហេតុការណ៏នោះ បានកើតឡើងនៅពាក់កណ្តាលវគ្គទី២ ខណៈដែលក្រុមលីវើភូល កំពុងតែត្រូវបានក្រុមឆែលស៊ី នាំមុខ ២-១ ដោយបាល់ពិន័យប៉េណាល់ទី។

កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ បាននិយាយនៅលើបណ្តាញសង្គម ធ្វីតធឺ (Twitter) របស់ខ្លួនថា «ខ្ញុំសោកសៅ សំរាប់អ្វី​ដែលបានកើតឡើងនៅរសៀលថ្ងៃនេះ។ ខ្ញុំសុំទោស ដល់អ៊ីវ៉ានូវីក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...