បាល់ទាត់ពិភពលោក៖ ប្រេស៊ីលចាប់ផ្ដើមសំដែងឫទ្ធិ ដឹកដៃស្វីសឆ្លងវគ្គ
បើសិនជាកាលពីប៉ុន្មានម៉ោងមុន ក្រុមជម្រើសជាតិ អាល្លឺម៉ង់ បានបង្កការភ្ញាក់ផ្អើល សម្រាប់ពិភពលោក ដោយត្រូវហាលអាវ តាំងពីវគ្គជម្រុះក្នុងពូលនោះ ក្រុមបាល់ទាត់របស់ប្រទេសនៃអតីតស្ដេចបាល់ទាត់ ប៉ឺឡេ (Pele) ឯណេះ បានបន្តបង្ហាញថ្វីជើងរបស់ខ្លួន កាន់តែច្បាស់ឡើងៗ នៅក្នុងការប្រកួតជុំចុងក្រោយ ទល់នឹងក្រុម សែរប៊ី ដោយបំបាក់ក្រុមនេះ ក្នុងគ្រាប់បាល់ ២-០។
នាំមុខនៅក្នុងក្រឡាបាល់ ដោយកីឡាករ ហ្វីលីព គូទីញ៉ូ (Philippe Coutinho) ក្នុងការប្រកួតយប់នេះ ក្រុម ប្រេស៊ីល បានគ្រប់គ្រងបាល់ នៅក្នុងភាគរយយ៉ាងច្រើន ហើយបានបង្កើតឱកាសវាយលុក ពោរពេញដោយភាពហ្មត់ចត់ ច្បាស់លាស់ជាងការប្រកួតជុំមុនៗ នៃពូល E។
គ្រាប់បាល់ទាំងពីរ របស់ក្រុម ស៊ាំបា រកបានដំបូង នៅនាទីទី ៣៦ ដោយកីឡាករ ប៉ូលីញ៉ូ (Paulinho) ដោយទទួលបាល់ពីកីឡាករ គូទីញ៉ូ ខណៈគ្រាប់បាល់ទីពីរ រកបាននៅនាទីទី ៦៨ ដោយកីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) [...]