វីរបុរសនៃការស្ដារប្រាសាទខ្មែរម្នាក់នេះ បានលាចាកលោក
លោក ព្យែរ អង់ឌ្រេ ឡាប្លូដ (Pierre-André LABLAUDE) បានកើតនៅក្រុង វ៉ែរសៃយ៍ (Versailles) ភាគនារតីនៃរដ្ឋធានីប៉ារីស ហើយស្ថាបត្យករជំនាញខាងសំណង់បូរាណរូបនេះ ក៏បានស្លាប់ នៅទីនោះដែរ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
ជាមួយនឹងទេពកោសល្យ និងចំណេះចេះដឹង ដ៏ខ្ពង់ខ្ពស់ លោក ព្រែរ អង់ឌ្រេ ឡាប្លូដ បានចូលរួមស្ដារ និងជួសជុលប្រាសាទ-វិមាន-សួនឧទ្យាន ចំណាស់ៗ ជាច្រើន ទាំងនៅក្នុងប្រទេសបារាំង ប្រទេសកម្ពុជា និងទាំងនៅក្នុងប្រទេសជប៉ុន។
ទំព័រហ្វេសប៊ុករបស់អង្គការ យូណេស្កូ ប្រចាំនៅកម្ពុជា បានឧទ្ទិសរូបភាពមួយចំនួន ជូនលោក ឡាប្លូដ និងបានរៀបរាប់ថា៖ «លោកសាស្ត្រាចារ្យ "Pierre-André LABLAUDE" បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគណៈកម្មាធិការអន្តរជាតិ ហៅកាត់ ICC-Angkor ហើយបានចូលរួមយ៉ាងសកម្ម ក្នុងការវាយតំលៃ និងជុសជុលថែរក្សា តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ [...]