Posts tagged as "Yu Wenxia"

លា​ហើយ ឈុត​ខ្លី​បង្ហាញ​សាច់ នៅ​ក្នុង​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក

បវរកញ្ញាពិភពលោក នឹង​លែង​ដាក់​បញ្ចូល​កម្មវិធី ឈុត​ងូត​ទឹក​ខ្លីៗ​ជា​បន្ត​ទៀត ទៅ​ក្នុង​ការ​ប្រកួត​របស់​ខ្លួន​ទៀត​ហើយ។ នេះ​ជា​ការ​ប្រកាស​របស់​លោក​ស្រី ជូលៀ ម័រឡី (Julia Morley) នៅ​ក្នុង​ទស្សនាវដ្ដី Elle ដែល​បោះ​ផ្សាយ​នៅ​អាមេរិក។ លោក​ស្រី ជូលៀ ដែល​ឡើង​ជា​ប្រធាន​កម្មវិធី​ប្រលង​បវរកញ្ញា​ពិភពលោក តាំង​ពី​ឆ្នាំ១៩៥១​មក​នោះ បាន​និយាយ​ពន្យល់​ថា៖ «ខ្ញុំ​អត់​ត្រូវ​ការ​ចង់​ឃើញ​ស្ត្រី ដើរ​ក្នុង​ឆាក ដោយ​ស្លៀក​ពាក់​ខ្លី​បង្ហាញ​សាច់​នោះ​ទេ។ វា​ដូច​ជា​អត់​មាន​ប្រយោជន៍​អ្វី ទៅ​ឲ្យ​ស្ត្រី ឬ​នរណា​ដទៃ​ឡើយ។»

លោកស្រីបាន​បក​​ស្រាយ​បន្ត​ថា៖ «ខ្ញុំ​មិន​ខ្វល់​ថា គូទ​របស់​នាង​នេះ មាន​ទំហំ​ធំ​ជាង​គូទ​របស់​នាង​មួយ​ទៀត​ទេ។ យើង​អត់​មាន​មើល ពី​គូថ​របស់​ពួក​នាង​សោះ។ យើង​ស្ដាប់​ពី​អ្វី ដែល​ពួក​នាង​និយាយ។»

តាមពិតទៅ ការប្រកាសរបស់លោកស្រីប្រធាន មិនសូវជាមានអ្វីចម្លែកឡើយ។ ព្រោះនរណាក៏ដឹងដែរថា [...]

បវរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង ជាប់​ជា​បវរកញ្ញា​«ពិភពលោក​ឆ្នាំ​២០១៤»

បវរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង ជាប់​ជា​បវរកញ្ញា​«ពិភពលោក​ឆ្នាំ​២០១៤»

ជានិស្សិត​ខាង​វេជ្ជសាស្ត្រ មាន​កំពស់​១,៧៧​ម៉ែត្រ និង​មាន​កែវ​ភ្នែក​មុត​ថ្លា កញ្ញា រ៉ូឡែន ស្ត្រូស ត្រូវ​បាន​គណៈ​មេ​ប្រយោគ​ប្រកាស​ថា ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៤​នេះ បន្ត​តំណែង​ពី​បវរកញ្ញា​ឆ្នាំ​មុន ដែល​ជា​ជន​ជាតិ​ហ្វីលីពីន កញ្ញា មេហ្គាន យ៉ុង (Megan Young)។

ជាមួយនឹង​ចំណង់​ចំណូល​ចិត្ត​កីឡា និង​ភ្លេង បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៤​ថ្មី បាន​បន្លឺ​សម្លេង ពី​កណ្ដាល​ឆាក​នៃ​ការ​ប្រលង​ជ្រើសរើស​ថា៖ «អាហ្វ្រិក​ខាង​ត្បូង នេះ​ជា​អ្វី​ដែល​ខ្ញុំ​រក​មក​ជូន​អ្នក​ហើយ»។

សម្រាប់ចំណាត់ថ្នាក់​លេខ​ពីរ បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ហុងគ្រី កញ្ញា អេឌីណា គូលស្កា (Edina Kulcsar) ខណៈ​ចំណាត់​ថ្នាក់​លេខ​បី បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​សហរដ្ឋ​អាមេរិក កញ្ញា អេលីហ្សាប៊ែត សាហ្វ្រីត (Elizabeth Safrit)។

តែកម្មវិធីនេះមិនសូវជាមានភាពស្រស់បំព្រងប៉ុន្មានទេ [...]

អនុស្សាវរីយ៍​ពី​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ (Pic)

អនុស្សាវរីយ៍​ពី​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ (Pic)

គួរឲ្យស្ដាយដែរ ដែលស្ត្រីខ្មែរដែលមានរូបសម្ផស្ស ស្អាតល្អឯកជាច្រើន នៅមិនទាន់មានវាសនាអាចទៅបង្អួតរាងរបស់ខ្លួន នៅឆាកអន្តរជាតិបាននៅឡើយ។ តែប្រទេសកម្ពុជានៅតែសង្ឃឹមទុក ថាថ្ងៃនោះនឹងមកដល់ក្នុងពេលណាមួយ។ ខាង​ក្រោម​នេះជា​រូបភាព​មួយ​ចំនួនដែល សុទ្ធសឹងជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ពីកម្មវិធីដ៏ពិសេសនោះ។


នាងមេហ្គាន យ៉ុង បវរកញ្ញាហ្វីលីពីន នៅពេលជាប់ជាបវរកញ្ញាពិភពលោកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៣។ (រូបថត AP)

ទីក្រុងប៉ារីស - ពួកនាងៗ ដែលសុទ្ធសឹងជារាជនីសម្ផស្សមានចំនួន១២៧នាក់ មកពីបណ្ដាប្រទេសនានា នៅជុំវិញ​ពិភពលោក បានមកចូលរួមប្រកួតដើម្បីបន្តតំណែងបររកញ្ញាពិភពលោកឆ្នាំកន្លងទៅ ដែលជាជនជាតិចិន នាងកញ្ញា យូ វេនស៊ៀ (Yu Wenxia)។ [...]

បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ យូ វេនស៊ា ជាជនជាតិចិន

បវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ យូ វេនស៊ា ជាជនជាតិចិន

នាង យូ វេនស៊ា ជាជនជាតិចិន ទើបតែបានប្រលងជាប់ ជាបវរកញ្ញាពិភពលោក ប្រចាំឆ្នាំ២០១២ ពីក្នុងចំណោមបេក្ខនារី​ចំនួន ១១៦នាក់។ នាងនឹងបន្តវេននៅឆ្នាំនេះ បន្ទាប់ពីបវរកញ្ញាពិភពលោក ប្រចាំឆ្នាំទៅមិញ គឺនាង អ៊ីវៀន ស្សារកូស ដែលជាជនជាតិវេណៃស៊ុយអេឡា។


អ្នកទាំងបី ដែលជាប់ នូវចំណាត់ថ្នាក់ចុងក្រោយគេ។

ការប្រកួតបវរកញ្ញាពិភពលោក នៅឆ្នាំនេះ មានបេក្ខនារីមកចូលរួម ចំនួន ១១៦នាក់ ហើយត្រូវបានតាមដានដោយ ទស្សនិកជនប្រមាណជា ជាង១កោដនាក់ក្នុងពិភពលោក ជាពិសេសទស្សនិកជននៅអាស៊ី។

នាង យូ វេនស៊ា (Yu Wenxia) បានជាប់ជាបវរកញ្ញានេះ នៅក្នុងការប្រលងប្រចាំឆ្នាំមួយ កាលពីថ្ងៃសៅរិ៍ទី១៨សីហានេះ នៅទីក្រុងអ័រដុស (Ordos) នៃតំបន់ស្វ័យត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...