Posts tagged as "Adly Mansour"

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ការ​ជួប​ប្រយុទ្ធ​គ្នា​ធ្វើ​ឲ្យ​ស្លាប់​៣០​នាក់

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ការ​ជួប​ប្រយុទ្ធ​គ្នា​ធ្វើ​ឲ្យ​ស្លាប់​៣០​នាក់

ក្រុមនិយមឥស្លាម បានងើបឡើងតបតរវិញនៅថ្ងៃសុក្រទី៥ខែកក្កដានេះ ប្រឆាំងនឹងរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតី​ជាប់ឆ្នោត លោកមហាមេដ ម៉ូស្សី (Mohamed Morsi) ខណៈមនុស្សរាប់ពាន់នាក់ ដែលមានសមានចិត្តនឹង​ប្រធានាធិបតី​ម៉ូស្សី នៅកំពុងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងកែរ ដើម្បីសុំឲ្យប្រធានាធិបតីរូបនេះត្រឡប់មកកាន់អំណាចវិញ។


អំពើហឹង្សាបានផ្ទុះឡើងខ្លាំង នៅពេលមានការប្រឈមរវាងពួកអ្នកស្រប និងអ្នកប្រឆាំង។ (រូបថត EPA)

ក្រុមអ្នកស្និតនឹងលោកម៉ូស្សី បានវាយបកលើក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីម៉ូស្សី ដែលស្ថិតនៅលើទីលានតារៀរ (Tahrir) តាំងពីច្រើនថ្ងៃមកហើយ។ ការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ បានកើតឡើងនៅយប់ថ្ងៃសុក្រនេះ និងបាន​ជម្រុញ​ឲ្យកងទ័ពបញ្ជូនរថក្រោះ និងរថយន្ដពាសដែកជាច្រើន ទៅកាន់ទីប្រឈមគ្នានោះ [...]

វិភាគ​ពី​រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ មូលហេតុ និង​ជំហាន​ទៅ​រក​សង្គ្រាម​ស៊ីវិល

វិភាគ​ពី​រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ មូលហេតុ និង​ជំហាន​ទៅ​រក​សង្គ្រាម​ស៊ីវិល

កណ្ដាប់ដៃដែករបស់កងទ័ព ដែលបានទម្លាក់លោកប្រធានាធិបតីជាប់ឆ្នោត មហាមេដ ម៉ូស្សី (Mohamed Morsi) ពីអំណាច​កាលពីថ្ងៃពុធទី០៣ខែកក្កដា បានផ្លាស់ប្ដូរទិដ្ឋភាពនយោបាយទាំងស្រុងនៃប្រទេសអេហ្សីប ហើយអាចនឹងឈានទៅរក​ការកើតឡើងវិញ នូវអំពើហឹង្សាជាថ្មីនោះទៀតផង។ មនោរម្យព័ងអាំងហ្វូ សូមធ្វើការបកស្រាយជូន ជុំវិញបញ្ហានេះ។


ក្រុមអ្នកប្រឆាំងនឹងលោក មហាមេដ ម៉ូស្សី។ (រូបថត GIANLUIGI GUERCIA / AFP)

ហេតុអ្វីបានជាកងទ័ពចូលធ្វើអន្តរាគមន៍?

នៅចំពោះមុខកណ្ដាប់ដៃដែក របស់លោកប្រធានាធិបតី មហាមេដ ម៉ូស្សី និងក្រុមអ្នកប្រឆាំងដែលទាមទារឲ្យ​លោកម៉ូស្សី​ចាកចេញ កងទ័ពនៃប្រទេសអេហ្សីប បានធ្វើការសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ផ្អៀកទៅរកក្រុមអ្នកប្រឆាំង ដោយកំណត់​ឱសានវាទ [...]

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអេហ្សីប មហាមេដ ម៉ូស្សី (Mohamed Morsi) ត្រូវបានផ្ដួលរំលំដោយកងទ័ពនៅ​ថ្ងៃ​ពុធ និងត្រូវបានដឹកមកឃុំខ្លួន នៅថ្ងៃព្រហស្បត្តិទី០៤ខែកក្កដានេះ ក្នុងក្រសួងការពារជាតិរបស់ប្រទេស។ បក្សពួក​មួយ​ចំនួនរបស់លោកប្រធានាធិបតី កំពុងជាប់ឃុំនៅក្នុងអាគាររបស់កងទ័ព និងមួយចំនួនទៀត កំពុងត្រូវបានគេស្វែងរក​ចាប់​ខ្លួន។


ក្រុមអ្នកប្រឆាំងនឹងលោក ម៉ូស្សី។ (រូបថត Spencer Platt/Getty)

ប្រធានាធិបតីជាប់ឆ្នោតទីមួយ បន្ទាប់ពីរបបផ្ដាច់ការមុនត្រូវបានរំលំ ដោយកម្លាំងប្រជាជននោះមក ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងវិធានការពង្រឹកសន្តិសុខមួយ ដែលបានរឹតបន្តឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដាក់ទៅលើក្រុមបងប្អូនម៉ូស្លីម (Frères musulmans)។ ប្រធានាធិបតីរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...