នាយករដ្ឋមន្ត្រីអ៊ីតាលីថ្មីជាអ្នកច្បាប់ឈ្មោះ ហ្សូហ្សេប៉េ កុងតេ
«ប្រធានាធិបតី នៃសាធារណរដ្ឋ លោក ស៊ែរចូ ម៉ាតារ៉ែឡា (Sergio Mattarella) បានទទួលជួបលោកសាស្ត្រាចារ្យ ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) កាលពីរសៀលថ្ងៃពុធនេះ ដើម្បីលោកបានការអនុញ្ញាត ឲ្យទទួលអាណត្តិ ក្នុងការរៀបចំរដ្ឋាភិបាល» នេះ ជាការប្រកាសឡើង របស់លោក «Ugo Zampetti» នាយកខុទ្ទកាល័យ នៃប្រធានាធិបតីអ៊ីតាលី ទៅកាន់ក្រុមអ្នកយកព័ត៌មាន។
ការតែងតាំងលោក ពីសំណាក់ប្រធានាធិបតីអ៊ីតាលី មានលក្ខណៈជាទម្រង់ តាមពិធីការ និងកំណត់ដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែមុនមកដល់ការតែងតាំងនេះ លោក ហ្សូហ្សេប៉េ កុងតេ ត្រូវបានជ្រើសរើស ជាឯកច្ឆ័ន្ទ ដោយគណបក្សនយោបាយពីរ ដែលទទួលសម្លេងឆ្នោតច្រើនជាងគេ ហើយសម្រេចចូលធ្វើសម្ព័ន្ធភាព ដើម្បីដឹកនាំរដ្ឋាភិបាល។ គណបក្សទាំងពីរនោះ គឺគណបក្សចលនាផ្កាយប្រាំ និងគណបក្សសម្ព័ន្ធ។
សង្គ្រាមប៉ាកកា រឿងកុហកពីបទពិសោធន៍ការងារ...
យ៉ាងណា លោក ហ្សូហ្សេប៉េ កុងតេ [...]