កីឡាករប្រធានក្រុមបាល់ទាត់អ៊ឺតាលីមួយរូប ដេកស្លាប់ដោយគាំងបេះដូង
មរណភាពរបស់កីឡាករ ដាវីដ អាស្តូរី (Davide Astori) អាយុ៣១ឆ្នាំ «ទំនងជាបណ្ដាល មកពីអាការៈគាំងបេះដូង ជាធម្មតាមួយ»។ នេះ ជាការអះអាងរបស់រដ្ឋអាជ្ញា ប្រចាំតំបន់ នៃប្រទេសអ៊ីតាលី លោក «Antonio de Nicolo» ដែលត្រូវបានសារព័ត៌មាន «Corriere della Sera» យកមកចុះផ្សាយបន្ត នៅរសៀលថ្ងៃអាទិត្យនេះ។
លោក «Antonio de Nicolo» បានបន្តថា វាជារឿងចម្លែកណាស់ ដែល«ហេតុការណ៍បែបនេះ បានកើតឡើង ដោយគ្មានស្លាកស្នាមអ្វីសោះ នៅក្នុងក្របខណ្ឌនៃអាជីពមួយ ដែលតែងត្រួតពិនិត្យ យ៉ាងជាប់លាប់ ដោយគ្រូពេទ្យប្រចាំក្រុមនោះ»។
កីឡាករត្រូវបានប្រទះឃើញស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារមួយ នាក្រុង «Udine - ភាគខាងកើតអ៊ីតាលី» ខណៈក្រុមបាល់ទាត់ ហ្វីយ៉ូរ៉ង់ទីណា (Fiorentina) ត្រូវជួបប្រកួត ក្នុងថ្ងៃអាទិត្យនេះ ជាមួយក្រុមបាល់ទាត់ នៅទីនោះ ក្នុងក្របខណ្ឌដណ្ដើមជើងឯកបូកពិន្ទុ «Serie A» របស់ប្រទេសអ៊ីតាលី។ សាកសពរបស់កីឡាករ [...]