Posts tagged as "Duryodhana bondissant"

រូប​ចម្លាក់​ខ្មែរ លក់​ដាច់​ដោយ​«សូធើបាយ»​នៅ​ញ៉ូយក នឹង​វិល​ទៅ​កម្ពុជា

រូប​ចម្លាក់​ខ្មែរ លក់​ដាច់​ដោយ​«សូធើបាយ»​នៅ​ញ៉ូយក នឹង​វិល​ទៅ​កម្ពុជា

ការសម្របសម្រួលគ្នាមួយ ត្រូវបានព្រមព្រៀងដោយគ្រឹះស្ថានដេញថ្លៃ សូធើបាយ (Sotheby’s) នៅទីក្រុងញ៉ូយក ជាមួយនឹងទីក្រុងភ្នំពេញ ដើម្បីទទួលយកត្រឡប់មកវិញ នូវរូបចម្លាក់បូរាណខ្មែរដ៏មានតម្លៃមួយ ដែលត្រូវបាន​គេ​លួចពីប្រាសាទចិន ក្នុងតំបន់រាជធានីបូរាណ កោះកែ។ នេះជាជោគជ័យមួយថ្មីទៀត របស់ប្រទេសកម្ពុជា ដែល​សម្បូរ​ទៅដោយបេតិកភ័ណ្ឌកាត់ថ្លៃមិនបាន តែត្រូវបានលួចនិងយកទៅតាំង នៅតាមបណ្ដា​សារមន្ទីរនានាក្នុង​ពិភពលោក។


រូបចម្លាក់ខ្មែរ «Duryodhanna» មានប្រភពដើមពីប្រាសាទចិន តំបន់កោះកែ នៃប្រទេសកម្ពុជា។ (រូបថត AFP)

បូរាណវត្ថុ - រូបចម្លាក់នេះ ដែលត្រូវបានលួចពីប្រាសាទចិន នៅរាជធានីបូរាណ កោះកែ (សតវត្សទី១០) ក្នុង​ប្រទេស​កម្ពុជា បានស្ថិតក្នុងកណ្ដាប់ដៃនៃប្រព័ន្ធយុត្តិធម៌របស់អាមេរិក [...]

គ្រឹស្ថានដេញថ្លៃសូធើបាយ នៅញ៉ូយក ជាប់​​ចោទ​​បាន​​បន្លំ​ក្នុង​​សំនុំ​រឿង​រូប​ចម្លាក់​ខ្មែរ

គ្រឹស្ថានដេញថ្លៃសូធើបាយ នៅញ៉ូយក ជាប់​​ចោទ​​បាន​​បន្លំ​ក្នុង​​សំនុំ​រឿង​រូប​ចម្លាក់​ខ្មែរ

ដំណឹងពីទីក្រុងញ៉ូយក បានអោយដឹងថា ប្រព័ន្ធយុត្តិធម៌អាមេរិកាំង បានចោទប្រកាន់គ្រឹស្ថានដេញថ្លៃ សូធើបាយ និង​ម្ចាស់​រូបចម្លាក់បូរាណខ្មែរ ថាមានបំណងចង់លាក់ពត៌មាន ដែលបញ្ជាក់ថាពីការលួចចេញពីទីតាំងដើមរបស់វា នៅតំបន់​កោះកែរ កាលពីឆ្នាំ១៩៧២កន្លងទៅ។

 
រូបចម្លាក់ខ្មែរ «Duryodhanna» ដែលកំពុងមានរឿងក្ដីចម្រូងចម្រាស នៅទីក្រុងញ៉ូយក។

ប្រសិនជាគ្រឹស្ថានដេញថ្លៃ ការពារថា ខ្លួនមិនត្រូវបានគេផ្ដល់ពត៌មាន ពីប្រភពខុសច្បាប់ របស់រូបចំលាក់ខ្មែរ ហើយថានឹង​ត្រៀមខ្លួនរួចស្រេច ដើម្បីចូលរួមបញ្ជូនរូបនេះ ត្រឡប់ទៅស្រុកខ្មែរវិញនោះក៏ដោយ ក៏ប្រព័ន្ធតុលាការអាមេរិកាំង នៅតែ​បន្ថែម​នូវភស្ដុតាងជាទម្ងន់ ដែលជាផលអវិជ្ជមាន ផ្ដល់ដល់គ្រឹស្ថាននេះ។

ពត៌មានចុងក្រោយ [...]

ជុំវិញចំលាក់បូរាណខ្មែរនៅញ៉ូយក សង្គ្រាមពាក្យសំដីកំពុងបន្ត

ជុំវិញចំលាក់បូរាណខ្មែរនៅញ៉ូយក សង្គ្រាមពាក្យសំដីកំពុងបន្ត

សង្គ្រាមពាក្យសំដីកំពុងតែបន្ត យ៉ាងគគ្រឹកគគ្រេង ជុំវិញរូបចំលាក់បូរាណខ្មែរ ដែលតុលាការទីក្រុងញ៉ូយកយកមកធ្វើ ការអង្កេត តាំងពីឆ្នាំទៅម៉ិញមកហើយនោះ។

សូមអានអត្ថបទដែលនិយាយ ពីរូបចំលាក់នេះចុះផ្សាយ កាលពីថ្ងៃ១៤មេសា២០១២ កន្លងទៅ។

សូមបញ្ជាក់ឡើងវិញថា ការទាមទាររបស់​រដ្ឋាភិបាលខ្មែរ អោយរូបចំលាក់ថ្មចំណាស់ជាង ១០០០ឆ្នាំនេះ ត្រូវបញ្ជូន ត្រឡប់ទៅស្រុកដើមវិញ បានទទួលការគាំទ្រពីសំណាក់រដ្ឋាភិបាលអាមេរិកាំង និងពីយូណេស្កូផង​ ដោយឈរលើ ហេតុផលជាច្រើន បង្ហាញបញ្ជាក់ពីការលួចចេញពីប្រាសាទ ចិន Prasat Chen ក្នុងតំបន់កោះកែ Koh Ker [...]

ជុំវិញ រូបចំលាក់អាយុជាងមួយពាន់ឆ្នាំ របស់ខ្មែរ នៅទីក្រុងញ៉ូយក

ជុំវិញ រូបចំលាក់អាយុជាងមួយពាន់ឆ្នាំ របស់ខ្មែរ នៅទីក្រុងញ៉ូយក

ទីភ្នាក់ងារពត៌មានបារាំងអាអេហ្វប៉េ AFP បានធ្វើរបាយការណ៍ និយាយពីរូបចំលាក់ ជាស្នាដៃដ៏អស្ចារ្យរបស់សិល្បៈខ្មែរ​បូរាណមួយនេះ ត្រូវបានគេដំអក់ទុក តាំងតែពីជាងមួយឆ្នាំកន្លងមកហើយ នៅទីក្រុងញ៉ូយក ប្រទេសអាមេរិច បន្ទាប់ពី រដ្ឋាភិបាលខ្មែរសំណូមពរ អោយដកចេញពីការដេញថ្លៃមួយ និងបញ្ជូនត្រឡប់មកប្រទេសដើមវិញនោះ។

គ្មានដំណោះស្រាយណាមួយ ត្រូវបានគេរកឃើញនៅឡើយ នៅពេលដែលរដ្ឋអាជ្ញា របស់សង្កាត់ម៉ាណាតាន់ ទីក្រុងញ៉ូយក បានប្ដឹងទៅតុលាការកាលពីថ្ងៃទី៤ខែមេសា អោយដកទុករូបចំលាក់ ដែលមានឈ្មោះថា "Duryodhana bondissant" ពីគ្រឹះស្ថានដេញថ្លៃ សុធើបាយ Sotheby's ដើម្បីគេអាចបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ ខាងរដ្ឋអាជ្ញា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...