«អនាគតរថយន្ដទំនើប នឹងគ្មានកញ្ចក់មើលក្រោយទេ»
ក្រុមហ៊ុនផលិតរថយន្ដ «BMW» របស់អាល្លឺម៉ង់ បានបង្កើតគំនិតសន្សំសំចៃ នៅក្នុងរថយន្ដប្រភេទថ្មីមួយរបស់ខ្លួន ដែលយកមកដាក់បង្ហាញ នាការតាំងពិពណ៌ «CES» នៃទីក្រុងឡាសវេហ្គាស (ភាគខាងលិច នៃសហរដ្ឋអាមេរិក - EDTN)។ បើសិនជាទម្រង់ នៅសងខាងទ្វាររថយន្ដដ៏ទំនើបនេះ ធ្វើឲ្យគេគិតថា ជាកញ្ចក់មើលក្រោយក៏ដោយ ក៏ទម្រង់នេះ មិនមានដាក់ជាកញ្ចក់ទៀតទេ។ តែនៅទីនោះ មានដាក់ជាកាម៉េរាដ៏តូច ជំនួសវិញ។
កាម៉េរ៉ាផ្សេងទៀត ក៏ត្រូវបានបំពាក់ នៅផ្នែកខាងលើ នៃស្ដុបខាងក្រោយរបស់រថយន្ដដែរ ហើយវាផ្ដល់រូបភាព មកឲ្យអ្នកបើកបរ ជំនួសកញ្ចក់មើលក្រោយ ដែលស្ថិតក្នុងរថយន្ដ។ រីឯទីកន្លែង ដែលធ្លាប់មានកញ្ចក់មើលក្រោយ នៅក្នុងរថយន្ដនេះ ត្រូវបានជំនួសដោយអេក្រង់មួយ ដែលបង្ហាញនូវគ្រប់រូបភាពទាំងអស់ ដែលថតដោយគ្រប់កាម៉េរ៉ា ទាំងឆ្វេងស្ដាំមុខក្រោយ។ គំនិតឆ្នៃប្រឌិតនេះ នឹងអនុញ្ញាតឲ្យអ្នកបើកបរ មានភ្នែកសម្លឹងទៅទិសតែមួយ តែបានឃើញអ្វីៗទាំងអស់ [...]