តូយ៉ូតា កាមរី ជំនាន់​២០១៥ មាន​ឈ្មោះ​ថ្មី​ថា NS4?

រថយន្ដទំនើបថ្មី តូយ៉ូតា កាមរីជំនាន់ឆ្នាំ២០១៥ នឹងមានឈ្មោះថ្មី ហៅថា តូយ៉ូតា អ៊ិនអេស៤។ ភាពទំនើបរបស់វា នឹង​ធ្វើ​ឲ្យ​លោក​អ្នក​អត់​ទ្រាំ មិនជញ្ជាក់មាត់សរសើរមិនបាន។
Loading...
  • ដោយ: វន់ ដារា អត្ថបទ៖ វ៉ន ដារ៉ា ([email protected]) - ភ្នំពេញថ្ងៃទី២៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 25, 2014
  • ប្រធានបទ: ម៉ូដថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់តាំងពីការផលិតដំបូង ក្នុង​ឆ្នាំ ១៩៨១ មក រថយន្ត​តូយ៉ូតា កាមរី (Toyota Camry) បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ខ្លួន​មិន​ឈប់​ឈរ ម្តង​បន្តិចៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តាម​ប្រភព​ពត៌មាន Bloomberg បាន​អោយ​ដឹង​ថា តូយ៉ូតា កាមរី សម្រាប់​ជំនាន់​ឆ្នាំ​២០១៤នេះ អាច​នឹង​មាន​រូប​រាង​ថ្មី​យ៉ាង​ល្អ​ប្រណិត ជា​មួយ​នឹង​ឈ្មោះ​ហៅ​ថា អ៊ិនអេស៤ (NS4)។

NS4 រឺ Camry ២០១៥ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ផលិត​ឡើង ដោយ​មាន​ម៉ាស៊ីន ២.៥-liter four-cylinder និង​កំលាំង ១៧៨ horsepower បូក​រួម​ជា​មួយ ប្រពន្ធ័ Hybrid ដ៍​ទំនើប។ ការ​រចនា​របស់​វា មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន​ទាំង​ស្រុង ដែល​វា​ធ្វើ​អោយ​មនុស្ស​ជាច្រើន ចាប់​អារម្មណ៍។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី រថយន្ត​ ដែល​លោក​អ្នក​ឃើញ​នៅ​ក្នុង​រូប​ថត គ្រាន់​តែ​ជា​តំណាង​ឲ្យ​រូប Concept នៅ​ពេល​យក​មក​តាំង​ពិពណ៌ ក្នុង​ពេល​កន្លង​មក របស់​ក្រុមហ៊ុន តូយ៉ូតា តែ​ប៉ុណ្ណោះ។

តាមពិតទៅ ក្រុមហ៊ុន តូយ៉ូតា នៅមិនទាន់ ចេញពត៌មានលំអិតអំពីការផលិតរបស់រថយន្ដនេះ ច្បាស់លាស់​នៅឡើយ។ ប៉ុន្តែគេប្រាកដថា ប្រសិនបើក្រុមហ៊ុន Toyota ជ្រើសរើស រកគំរូរថយន្ត នេះមកផលិតនោះ គឺ​រហូតដល់ឆ្នាំ ២០១៥ ទើបរថយន្តមួយនេះ អាចយកមកលក់នៅលើទីផ្សារ ហើយយើងក៏មិន​ចាំបាចរង់ចាំយូរ​ពេកដែរ ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឆ្លងឆ្នាំហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...