កម្ពុជាមានពិន្ទុល្អ ខាងសេរីភាពជំនឿសាសនា ក្នុងរបាយការណ៍អាមេរិក
«គ្មានការរាយការណ៍ ស្តីពីការបំពានលើ សេរីភាពសាសនាទេ» នេះជាសេចក្ដីអត្ថាធិប្បាយមួយឃ្លា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសអាមរិក ស្ដីពីសេរីភាពជំនឿសាសនានៅកម្ពុជា ដែលទំនងជាបានបង្ហាញពីពិន្ទុដ៏ល្អមួយ ទៅឲ្យប្រទេសនេះ។
វត្តវិហារសួគ៌ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
របាយការណ៍ខ្លីមួយ ដែលនិយាយសង្ខេបពីសិទ្ធិសេរីភាពខាងជំនឿសាសនាខាងសាសនា ត្រូវបានក្រសួងការបរទេសអាមេរិក ចេញផ្សាយនៅថ្ងៃច័ន្ទទី២០ខែឧសភាកន្លងទៅ និងត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកប្រែជាខេមរភាសា ដាក់