«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»
រូបភាពផ្តិតពីវីដេអូ បង្ហាញពីការត្រាប់កាយវិការ នៃក្រុមអ្នកពេញនិយមមួយចំនួន។
Loading...
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 25, 2018
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វាជាសម្លេងរអ៊ូរទាំ របស់បុរសម្នាក់ ដែលធ្វើឡើងបែបកំសាន្ដសប្បាយ តាំងពីច្រើនសប្ដាហ៍កន្លងមកហើយ ក្នុងន័យដើម្បីបំបែកភាពអផ្សុក និងភាពឯកោរបស់ខ្លួន។ តែសម្លេងនេះ បែរជាបានទាក់ទាញ ចំណាប់អារម្មណ៍ ទៅដល់បណ្ដាជនទូទៅ ដែលទំនងជាបណ្ដាលមក ពីការលើកដាក់សម្លេង និងន័យរបស់វា។
នៅលើបណ្ដាញសង្គម ទាំងប្រុសទាំងស្រី បានយកសម្លេង របស់បុរសរូបនេះ មកត្រាប់ធ្វើកាយវិការតាម រហូតដល់ខ្លះទៀត បានយកសម្លេងនេះ ទៅ «Rap» ដើម្បីបង្កើតជាបទចម្រៀងនោះផង។
ខាងក្រោមនេះ ជាកាយវិការពិសេសៗ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន៖