«She’s gone ឬ Lady» របស់កញ្ញា លីន ស្រែកផ្អើលហ្វេសប៊ុក
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក.ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 19, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីយកមកច្រៀងឡើងវិញ ដោយកំពូលតារាចម្រៀង របស់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងតារា ចម្រៀងទើបនឹងរះ លោក ដួង វីរះសិទ្ធ នោះ ចម្រៀង «She’s gone» ឬ «Lady» ដែលជាចម្រៀងដើម របស់ក្រុមចម្រៀងអាមេរិក «Steelheart» ក្នុងពេលថ្មីៗនេះ ត្រូវបានយុវតីវ័យក្មេងម្នាក់ យកមកបកស្រាយ បញ្ចេញសូរសៀងម្ដង មុននឹងចម្រៀងនេះ ត្រូវបានយកមកបង្ហោះ នៅលើហ្វេសប៊ុក។
តាមពិតបទចម្រៀង របស់តារាចម្រៀងតាមហ្វេសប៊ុកនេះ ត្រូវបានយកមកបង្ហោះ នៅលើបណ្តាញសង្គម តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ មកម្លេះ នៅគណនីមួយឈ្មោះ « Sopheak Fc Real» តែមិនសូវមានការចាប់អាម្មរណ៍ទេ។ ទើបតែក្នុងពេលថ្មីៗនេះ បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទើបនឹងមានការចាប់អាម្មរណ៍ ហើយបានធ្វើការចែករំលែក និងបញ្ចេញមតិយោបល់ គាំទ្រយ៉ាងច្រើន ជាបន្តបន្ទាប់។
ម្ចាស់សំនៀង ដែលចូលខ្លួនបកស្រាយចម្រៀងនេះ មានឈ្មោះនៅលើបណ្ដាញសង្គម ថា «Zeii Lin Oto Love»។ អ្នកផង បានសរសើរ និងសម្ដែងការគាំទ្រ ថានាងច្រៀងបានពិរោះ ព្រមទាំងស្រែកច្រៀង ចម្រៀងនេះបាន ពិតជាមិនធម្មតា។ អ្នកគាំទ្រមួយចំនួន បានបញ្ចេញក្ដីសង្ឃឹមថា នឹងឃើញវត្តមាន របស់តារាតូចខ្ចី នៅកម្មវិធី «The voice Cambodia វគ្គ ២»។ ចម្រៀង «She’s gone» ឬ «Lady» របស់ «Zeii Lin Oto Love» ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើការចែករំលែក ជាង១ម្មឺនដងហើយ មកដល់ពេលបច្ចុប្បន្ន៕
» ចង់ដឹងថា កញ្ញាច្រៀងបានដល់កំរិតណា សូមទស្សនាដូចតទៅ៖
----------
--------------