វៀតណាម៖ អ្នកគាំទ្រម្នាក់ រត់តាមរថយន្តក្រុងរបស់ក្រុមអាសិណល ជាង១៥នាទី
អ្នកគាំទ្រក្រុមកាំភ្លើងធំ អាសិណល (Arsenal) សញ្ជាតិវៀតណាមម្នាក់ បានរត់តាមរថយន្តក្រុងរបស់ក្រុមអាសិណល ជាង១៥នាទី ក្នុងចម្ងាយប្រហែល៥គីឡូម៉ែត្រ ដើម្បីចង់ជួបផ្ទាល់ជាមួយវីរបុរសរបស់ខ្លួន និងក្រុមសំណព្វចិត្តរបស់គាត់ ដែលធ្វើគ្រូបង្វឹក និងកីឡាករទាំងអស់នៅក្នុងរថយន្ត មានការស្ងើចសរសើរពីឆន្ទះរបស់យុវជនម្នាក់នោះយ៉ាងខ្លាំង។
បុរសជនជាតិវៀតណាម ដែលរត់តាមរថយន្ដក្រុងនៃក្រុមអាសឺណល បានឡើងទៅលើឡាននិងថតរូបជាមួយកីឡាករ។ (រូបថត arsenalinsider.com)
ខណៈដែលរថយន្តក្រុងក្រុមអាសិណល ធ្វើដំណើរមកដល់ទីក្រុងហាណូយ មានអ្នកគាំទ្រជាច្រើនចលាចលចង់ជួបកីឡាករផ្ទាល់ ដែលមានអ្នកខ្លះជិះម៉ូតូតាម អ្នកខ្លះជិះកង់ អ្នកខ្លះក៏ស្ម័គ្រចិត្តរត់តាមរថយន្តក្រុងនោះ។
[...]