កីឡាករបាល់ទាត់បារាំង ប្រឈមនឹងការកាត់ទោស ពីបទរួមភេទជាមួយអនិតិជន
កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី (Franck Ribery) និងកីឡាករការីម បិនស្ស៊ីម៉ា (Karim Benzema) នឹងត្រូវឡើងតុលាការនៅថ្ងៃអង្គារ៏នេះ ក្នុងករណីចំណាយលុយជួលក្មេងស្រីមិនទាន់គ្រប់អាយុ ដើម្បីរួមរ័ក។
កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី និងកីឡាករការីម បិនស្ស៊ីម៉ា។
ខ្សែបម្រើស្លាបក្រុមបាយឺន ម៉ូនិជ (Bayern Munich) រីបឺរី និងខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បិនស្ស៊ីម៉ា ត្រូវបានគេស៊ើបអង្កេតអស់រយះពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីកីឡាករឆ្នើមទាំង២រូបនេះ បានជួលក្មេងស្រី នាងស្ស៊ាហៀ ដេហា (Zahia Dehar) ឲ្យរួមភេទជាមួយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។
រឿងអាស្រូវរបស់កីឡាករទាំង២រូបនេះ បានសាយភាយកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ម្តងហើយ [...]