ខៀវ សុភ័គ ទទួលស្គាល់ថាបានគំរាម NGO មុនពេលបោះឆ្នោត
និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់អង្គការទាំងនោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិតក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់។
មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួងមហាផ្ទៃបានចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះយើងចង់គំរាមអង្គការទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេនឹងធ្វើគ្រប់បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។
នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលបានធ្វើឡើង [...]