Posts tagged as "Gastronomie"

ពៅ លីដា រីករាយ​ក្នុង​អាជីវកម្ម​លក់​ផ្អក​ត្រី របស់​នាង​និង​ម្តាយ

ពៅ លីដា រីករាយ​ក្នុង​អាជីវកម្ម​លក់​ផ្អក​ត្រី របស់​នាង​និង​ម្តាយ

បើសិនជា​អ្នកសិល្បៈ ឬតារាល្បីៗជាទូទៅ ចាប់អារម្មណ័ នៃការបើកអាជីវកម្មរបស់ពួកគេ ដោយបើកជាក្រុម​បង្ហាញ​ម៉ូដ ហាងលក់សម្លៀកបំពាក់ បើកហាងលក់ទឹកអប់ប្រេងម្សៅ ឬតែងសម្អាងជាដើមនោះ ចំណែកឯ​តារា​​សម្ដែង កញ្ញា ពៅ លីដា ឯណេះ បានចាប់អារម្មណ៍ និងកំពុងសម្ដែងការសាទរ នឹងរបរថ្មីដ៏ពិសេសមួយ របស់​​នាង​​និង​ម្ដាយទៅវិញ។

មុខរបរពិសេស​នោះ គឺការធ្វើផ្អកត្រីលក់ របស់ម្ដាយនាង ដែលតារាសម្ដែង ចាំបាច់ត្រូវធ្វើយុទ្ធនាការ ដើម្បី​ទាក់​ទាញ និងអរគុណ ដល់អតិថិជនរបស់នាង ដែលរាប់បញ្ចូលទាំងអ្នកសិល្បៈដូចគ្នាផង។

យុទ្ធនាការរបស់តារាសម្ដែង បានធ្វើឡើង នៅតាមបណ្ដាញសង្គម ដោយមានអមទៅរូបថត ដ៏ស្រស់​ស្អាត​របស់នាង ក្នុងឈុតសម្លៀកបំពាក់ស៊ីវីល័យ ដែលនាងបានថត ជាមួយអតិថិជន អ្នកទិញផ្អកត្រីជាច្រើននាក់ និងជាច្រើនដង។ ដោយមានសរសេរ ដាក់នូវលេខទូរស័ព្ទ សម្រាប់រាល់ទំនាក់ទំនងផងនោះ តារាសម្តែង​បាន​សរសេរ ផ្សាយពាណិជ្ជកម្មថា៖ [...]

ធ្វើ​អាម៉ុក​ខ្យង តាម​វិធីសាស្ត្រ​របស់​ចុង​ភៅ​ខ្មែរ​ជនបទ​ម្តង​មើល!

ធ្វើ​អាម៉ុក​ខ្យង តាម​វិធីសាស្ត្រ​របស់​ចុង​ភៅ​ខ្មែរ​ជនបទ​ម្តង​មើល!

ខ្យងជាសត្វមួយប្រភេទ ដែលមានស្នូកតូចកំប៉ាត មានកន្ទុយកន្ទប់ សម្បុរប្រហាក់ប្រហែលនឹងក្ដាមដែរ។ ប្រជាពលរដ្ឋនៅតាមជនបទ មួយចំនួនចូលចិត្តទទួលទាន «ខ្យង» ជាម្ហួបអាហារណាស់។ ចង់ដឹងថា ខ្យង​មានវិធីចំណិនអ្វីខ្លះ ហើយមួយណា មានភាពទាក់ទាញជាងគេនោះ សូមអានបទពិសោធន៍ អ្នកធ្វើ​អាម៉ុក​ខ្យងម្នាក់ ដែល្បីថាឆ្ងាញ់ ដូចខាងក្រោម។

អ្នកស្រី ផានី វ័យប្រមាណ៤០ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា គាត់ឧស្សាហ៍ធ្វើអាម៉ុក​ខ្យង​នេះហូប ជាលក្ខណៈគ្រូសារណាស់ ជាពិសេស នៅពេលរដូវមានខ្យងច្រើន អ្នកជិតខាងតែងតែ​សុំ​អ្នកស្រី ឲ្យ​ជួយប្រាប់វិធីធ្វើ ព្រោះពួកគេចង់ទទួលទាន អាម៉ុកខ្យងដែរ។ អ្នកស្រីបាននិយាយថា តាមពិតទៅ ខ្យងមានវិធី​ចំអិន​ច្រើនមុខណាស់ មិនខុសពីប្រភេទម្ហូបផ្សេងៗដែរ។ ក្នុងនោះមាន ស្ងោរ, ឆា, អាម៉ុក, ឬដុតជាដើម។ ការ​ធ្វើបែបនេះ អាស្រ័យទៅលើចំណង់ចំណូលចិត្ត អ្នកទទួលទាន។

អ្នកស្រីបានរៀបរាប់ ពីគ្រឿងគ្រៅ [...]

របៀប​ពិសោធន៍​ដើម្បី​ដឹង​ថា ជា​អង្ករ​ផ្លាស្ទីក ឬ​មិន​មែន?

របៀប​ពិសោធន៍​ដើម្បី​ដឹង​ថា ជា​អង្ករ​ផ្លាស្ទីក ឬ​មិន​មែន?

បច្ចុប្បន្ននេះ អង្ករផ្លាស្ទីក បានក្លាយជាប្រធានបទមួយ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយក​មក​ជជែកគ្នា យ៉ាច្រើនផុលផុស ហើយបានបង្កឲ្យមានការព្រួយបារម្ភមិនតិចទេ ពីសំណាក់ពលរដ្ឋមួយចំនួន ដែល​ទិញអង្ករមកពីទីផ្សារ ដើម្បីធ្វើជាអាហារប្រចាំថ្ងៃរបស់ខ្លួន។ ពត័មាន ដែលទាក់ទង់ទៅនឹងអង្ករផ្លាស្ទីកនេះ ក៏​ត្រូវបានសារព័តឥមានមួយចំនួន ធ្វើការផ្សាព្វផ្សាយដែរ កាលពីពេលថ្មីៗនេះ។

យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួន មិនទាន់បានគិត និងជឿជាក់ថា ពិតជាមានអង្ករផ្លាស្ទីក លក់​នៅលើទីផ្សារកម្ពុជានោះទេ។ បើអញ្ចឹង តើគេធ្វើដូចម្ដេចទៅ ដើម្បបែងចែកឲ្យដឹង ថាតើអង្ករនេះ ជាអង្ករ​ពិត​ស្រិតចេញពីធម្មតា និងអង្ករនោះ ជាអង្ករផ្លាស្ទីក?

ម្ចាស់គណនេយ្យហ្វេសប៊ុកមួយរូប ដែលដាក់ឈ្មោះ Rayuth Thea នៅលើបណ្ដាញសង្គម បានបង្ហាញពី​ការ​ពិសោធន៍អង្កររបស់លោក ដោយថតជាវីដេអូផង ទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីឲ្យដឹងទាំងអស់គ្នាថា [...]

កូកាកូឡា អាច​សំអាត​បង្គន់​បាន! ធ្វើ​យ៉ាង​ម៉េច​ទៅ?

លោកអ្នកប្រាកដជាដឹងហើយថា បើបង្គន់លោកអ្នកប្រលាក់ ឬគគ្រិចនោះ តើវាមានមូលហេតុអ្វី។ ប៉ុន្តែអ្វី​ដែល​ត្រូវឆ្ងល់នោះ ថាតើគេមានវិធីអ្វី ដើម្បីកំចាត់ភាពកខ្វក់ទាំងនេះ ឲ្យបានយ៉ាងមានប្រសិទ្ធិភាព និងយ៉ាង​ឆាប់​រហ័សបំផុត។ នៅក្នុងវីដេអូមួយ របស់សារព័ត៌មានអាមេរិក «The San Francisco Globe» ដែល​ជំនាញ​ខាង​រឿងប្លែក ចម្លែកប្រចាំថ្ងៃនោះ នឹងប្រាប់ឲ្យយើងដឹង ពីវិធីនេះ។

ផលិតផលដែលចាំបាច់ សម្រាប់យកមក លាងសម្អាតចានបង្គន់នេះ មិនមែនធ្លាក់ចុះពីលើមេឃទេ តែគឺជា​ទឹកភេសជ្ជៈ កូកាកូឡា ដែលយើងតែងទិញផឹក រាល់ថ្ងៃ។ សូមទស្សនាវីដេអូខាងលើ (ឬទស្សនាម្ដងទៀតទៅ បើទស្សនាហើយ ) ដែលបង្ហាញលោកអ្នកយ៉ាងច្បាស់។ នៅទីបញ្ចប់ លោកអ្នកគ្រាន់តែចុចទឹក ឲ្យហូរនាំ​ភាពស្មោគរោគចេញទៅ ជាការស្រេច។

បើលោកអ្នកទុកទឹក កូកាកូឡា ឲ្យនៅធ្វើប្រតិកម្មបានយូរបន្តិច នឹងកាន់តែប្រសើរ។ [...]

ភោជនីយដ្ឋាន​មួយ ធ្វើ​ម្ហូប​សាច់​មនុស្ស​ នៅ​នីហ្សេរីយ៉ា

ភោជនីយដ្ឋាន​មួយ ធ្វើ​ម្ហូប​សាច់​មនុស្ស​ នៅ​នីហ្សេរីយ៉ា

ការរកឃើញ ដ៏គួរឲ្យតក់ស្លុត និងរន្ធត់ បានជំរុញឲ្យអាជ្ញាធរ ឈានទៅបិទភោជនីយដ្ឋានមួយ នៅតំបន់ភាគអាគ្នេយ៍ នៃ​ប្រទេសនីហ្សេរីយ៉ា។ ស្បោងជាច្រើន ដែលមានផ្ទុកសុទ្ធតែក្បាលមនុស្ស ត្រូវបានរកឃើញ នៅក្នុងផ្ទះបាយ របស់​ហាង​នោះ។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស «Telegraph»។

បណ្ដាញវិទ្យុ និងទូរទស្សន៍អង់គ្លេស BBC ដែលមានអ្នកឆ្លើយឆ្លងព័ត៌មាន ប្រចាំតំបន់ ក៏បានអះអាងដែរថា បណ្ដាជន​នៅ​ក្នុងខេត្ត អានាមប្រា (Anambra) បានសង្ស័យថា ដូចជាមានអ្វីមួយយ៉ាងអាក្រក់ បានកើតឡើង នៅក្នុងភោជនីយដ្ឋាន​មួយ​នេះ។

ការចូលទៅឆែកឆេររបស់នគរបាល បានរកឃើញនូវវត្ថុតាងជាច្រើន។ ក្រៅពីក្បាលមនុស្ស ដែលប្រឡាក់ទៅដោយឈាម ដាក់នៅក្នុងស្បោងផ្លាស្ទីក ភ្នាក់ងារនគរបាល បានរកឃើញអាវុធ និងគ្រប់បែកជាច្រើនទៀត។ ជាសរុប មនុស្ស​ចំនួន​១០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅឃុំខ្លួន ជាបណ្ដោះអាសន្ន។

អ្នករស់នៅក្បែរខាងម្នាក់ បានថ្លែងរៀបរាប់ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...