Posts tagged as "Toni Kroos"

បាល់ទាត់​ពិភពលោក៖ អាល្លឺម៉ង់ បន្ត​ជីវិត​បន្ទាប់​ពី​យក​ឈ្នះ ស៊ុយអែដ

បាល់ទាត់​ពិភពលោក៖ អាល្លឺម៉ង់ បន្ត​ជីវិត​បន្ទាប់​ពី​យក​ឈ្នះ ស៊ុយអែដ

អាល្លឺម៉ង់ ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ នៅបន្តជីវិតនៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ បន្ទាប់ពីបានយកជ័យជំនះ ២-១ នៅនាទីចុងក្រោយបំផុត នៃការប្រកួតជុំទី២ ជាមួយនឹងក្រុម ស៊ុយអែដ។ ប៉ុន្តែនៅពាក់កណ្ដាលម៉ោងដំបូង ក្រុមអាល្លឺម៉ង់ និងអ្នកគាំទ្ររបស់ខ្លួន បានរងការភ័យភិតមិនស្ទើទេ ដោយសារគ្រាប់បាល់មួយគ្រាប់ របស់ក្រុម ស៊ុយអែដ នៅនាទីទី ៣២ ដោយកីឡាករ «Ola TOIVONEN» និងជាពិសេស ក្រុម អាល្លឺម៉ង់ ត្រូវឆ្លងកាត់ខ្សែការពារ ដ៏ខ្លាំងក្លារបស់ក្រុម ស៊ុយអែដ។

នៅពេលត្រឡប់ មកក្នុងពាក់កណ្ដាលទីពីរ ក្រុម អាល្លឺម៉ង់ បានផ្លាស់ប្ដូរកីឡាករ និងក្រឡាទាត់ ដែលបានបង្ហាញ ពីកម្លាំងបាល់ខ្លាំងជាងមុន និងរកគ្រាប់បាល់ស្មើ​បានភ្លាម នៅនាទីទី៤៨ ពោលគឺបន្ទាប់ ពីចាប់ផ្ដើម​ប្រកួតឡើងវិញ ទើបតែបាន៣នាទីប៉ុណ្ណោះ។ គ្រាប់បាល់នេះ រកបានដោយកីឡាករ «Ola TOIVONEN»។ ការវាយសម្រុកអាល្លឺម៉ង់ នៅតែបន្តធ្វើទៅមុខ ខណៈក្រុម ស៊ុយអែដ [...]

ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

បើទោះជាមួយគ្រាប់ របស់កីឡាករ «Lorenzo Insigne» នៃក្រុម ណាប៉ូលី (Napoli) តាំងពីនាទីទី៨ បាននាំ​មុខ​ក្រុម​ខ្លួន​ក៏ដោយ តែកីឡាករដ៏ល្បីៗ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) មិនរង្គើខ្លួន​ ឬ​ញាប់​ញ័រសូម្បី​បន្តិច​ឡើយ នៅ​ក្នុង​ការ​ប្រកួត​វគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) ឆ្នាំ​២០១៦-២០១៧ ក្នុង​យប់​ថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះ។ ក្រុម​​ម្ចាស់ពាន​ជើងឯកអ៊ឺរ៉ុប ឆ្នាំមុន​មួយនេះ នៅ​តែ​​មាន​ជំហរ​បាល់​រឹងមាំ ការ​លេង​យក​ប្រៀប និងរកឱកាស​បាន​ច្រើនដង ក្នុងការទាត់បញ្ចូលទី របស់​គូប្រកួត​ រហូត​លុះ​ត្រា​រក​បាន​៣គ្រាប់​វិញ។

គ្រាប់បាល់ទាំងបីនោះ របស់ក្រុមរៀល រកបាន​ដោយ​កីឡាករ «Karim Benzema» នៅនាទី​ទី១៨ - កីឡាករ ​«Toni Kroos» នៅនាទីទី៤៩ និងដោយកីឡាករ «Casemiro» នៅនាទីទី៥៤។ មួយគ្រាប់​ចុង​ក្រោយ​នេះ ជា​ការ​ទាត់​ផ្កាប់​បង្វិល​ខ្លួន របស់​កីឡាករ​អន្តរជាតិ «Casemiro» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...