បាល់ទាត់អង់គ្លេស៖ ម៉ែនញ៉ូ ជិតទិញបានខ្សែបម្រើអន្តរជាតិហូឡង់ហើយ
ក្រុមបីសាចក្រហមម៉ែនញ៉ូ (Man United) ជិតនឹងឈានដល់ការចុះកិច្ចសន្យាទិញយកកីឡាករ ឃេវីន ស្ត្រូដម៉ែន (Kevin Strootman) មកកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ហើយ បន្ទាប់ពីក្រុមម្ចាស់ជើងឯកព្រីមែលីកមួយនេះ បានយល់ព្រមក្នុងតម្លៃជាង២៦លានដុល្លាជាមួយនឹងក្រុមភីអេសវី (PSV) សម្រាប់កីឡាករអន្តរជាតិហូឡង់វ័យក្មេងរូបនេះ។
កីឡាករ ឃេវីន ស្ត្រូដម៉ែន ជំនាញជាខ្សែបម្រើបាល់ទាត់នៅហូឡង់។
ខ្សែបម្រើវ័យ២៣ឆ្នាំ បានទាក់ទងនឹងការផ្ទេរមកកាន់ក្រុមម៉ែនញ៉ូ ជាយូរមកហើយ ខណៈដែលលោកហ្វឺកឺសិន (Ferguson) មានការពេញចិត្តកីឡាកររូបនេះយ៉ាងខ្លាំង ប៉ុន្តែគាត់ទិញពុំទាន់បាន។ ពេលនេះគ្រូបង្វឹកថ្មីដេវីដ ម៉យ (David Moyes) ក៏ចាប់អារម្មណ៏កីឡាកររូបនេះ ខ្លាំងដូចគ្នា និងចង់នាំយកកីឡាករឆ្នើមរូបនេះ [...]