ឥណ្ឌា៖ តំណាងរាស្ត្រធ្វើកូដកម្ម«អត់អាហារ» ប្រឆាំងការបើករង្គសាលប្លេប៊យ
តំណាងរាស្ត្រមួយរូប បានគម្រាមថា នឹង«ឈប់ទទួលទានអាហារ» ប្រសិនណាជា ក្រុមហ៊ុនប្លេប៊យ (Playboy) មកបើករង្គសាលរបសខ្លួន នៅក្នុងប្រទេសឥណ្ឌា។ ការគម្រាមនេះ បានកើតឡើង បើទោះជា សម្លៀកបំពាក់របៀប«ស្ត្រីទន្សាយ» ត្រូវបានប្ដូរមក យកលំនាំតាមសម្លៀកបំពាក់ប្រពៃណីជាតិ ដែលរាងខើចលើក្រោម នោះបន្តិចក៏ដោយ។
សម្លៀកបំពាក់ដែលក្រុមហ៊ុនប្លេប៊យ រៀបចំអោយស្ត្រីអ្នកបម្រើការស្លៀក។
អ្នកតំណាងរាស្ត្រឥណ្ឌារូបនោះ បានគម្រាមថា គាត់នឹងចាប់ផ្ដើមការអត់អាហារ ក្នុងករណីដែលមានការបើកទ្វារង្គសាល នៃក្រុមហ៊ុនប្លេប៊យ នៅហ្គាវ (Goa) ផ្នែកខាងត្បូងនៃប្រទេស។ លោកមៃឃើល ឡូបូ (Michael Lobo) ជាតំណាងរាស្ត្រ មកពីគណបក្សអភិរក្សនិយមហ៊ិនឌូ ហៅកាត់ថា BJP បានជម្ទាស់ នឹងការបើកអោយមាន ការកំសាន្តសប្បាយរបៀបនេះ នៅជាប់តំបន់ឆ្នេរ កង់ដូលីម [...]