Posts tagged as "COMFREL"

សម រង្ស៊ី ប្រតិកម្ម​នឹង​ចំណាត់​ការ ប្រឆាំង​បន្ទប់​ស្ថានការណ៍

សម រង្ស៊ី ប្រតិកម្ម​នឹង​ចំណាត់​ការ ប្រឆាំង​បន្ទប់​ស្ថានការណ៍

ដំណឹងនៃការថ្លែងខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ថានឹងចាត់វិធានការ លើបន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិល ដើម្បីឃ្លាំមើលការបោះឆ្នោតនោះ មិនបានធ្វើឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដំអក់យូរក្នុងការធ្វើប្រតិកម្មទេ។

មេដឹកនាំប្រឆាំងធំជាងគេ របស់ប្រទេសកម្ពុជា បានប្រើប្រាស់ ទំព័រទ្វីសធើររបស់លោក សរសេរតបទៅនឹងចំណាត់ការ របស់នាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា៖ «នេះ ជាការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត ក្នុងការគំរាមកំហែង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ នៅក្នុងបុព្វហេតុដ៏ត្រឹមត្រូវ»។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ ក្នុងពិធី​រំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌល​កោះពេជ្រ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ទៅកាន់លោក ស ខេង រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ - អនុប្រធានគណបក្សប្រជាជនកម្ពុជា [...]

ហ៊ុន សែន បញ្ជាឲ្យ​ចាត់​ការ​ប្រឆាំង​«បន្ទប់​ស្ថានការណ៍»

ហ៊ុន សែន បញ្ជាឲ្យ​ចាត់​ការ​ប្រឆាំង​«បន្ទប់​ស្ថានការណ៍»

បន្ទប់ស្ថានការណ៍បោះឆ្នោត ជាទីតាំងបញ្ជាឲ្យមាន«បដិវត្តន៍ពណ៌»។ នេះជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាប្រតិកម្មខ្លាំងៗ ប្រឆាំងនឹងស្ថាប័នមួយនេះ ដែលកើតចេញពីអង្គការសមាគមជាច្រើន ដើម្បីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ទៅកាន់លោក ស ខេង រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ  - អនុប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីចាត់វិធានការ ប្រឆាំងបន្ទប់ស្ថានការណ៍នេះ។

ថ្លែងនៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធី រំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌល​កោះពេជ្រ ក្នុងថ្ងៃ​ទី២៨ ខែមិថុនានេះ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថា កំពុងធ្វើខ្លួនស្ថិតនៅ «ក្រៅសំណាញ់ច្បាប់»​។

បុរសខ្លាំងកម្ពុជា ដែលនៅកាន់អំណាច តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងឡើងថា៖ ​​«យើងបានដឹងហើយថា [...]

ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

«ខ្ញុំគិតថា សត្រូវបស់ខ្ញុំផ្តុំក្បាលគ្នាហើយ» ហើយបើតាមការសរសេរ របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលរៀបរាប់លើបណ្ដាញសង្គមនៅមុននេះ បានឲ្យដឹងថា «ក្រុមសម្រាម» ដែលជាសត្រូវរបស់ប្រធានគណបក្សរូបនេះ ត្រូវរាប់បញ្ចូលដែរ ចាប់ពីពេលនេះតទៅ ទាំងអង្គការជាតិមួយ ដែលមានឈ្មោះថា «គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា» ហៅកាត់ជាភាសាអង់គ្លេសថា «Comfrel»។

ការចាត់បញ្ជី ពីសំណាក់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការមួយនេះ បានយកអត្ថបទរបស់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទៅបង្ហោះ នៅលើទំព័រហ្វេសប៊ុក «Comfrel» របស់ខ្លួន ដោយបានដកស្រង់សំណេរ នៅក្នុងអត្ថបទនេះ ទៅសរសេរអមជាមួយផង។ [...]

គ.ជ.ប រង​ការ​ចោទ​ថា​ចែក«បណ្ណ័​ព័ត៌មាន» មាន​ការ​រើស​អើង

គ.ជ.ប រង​ការ​ចោទ​ថា​ចែក«បណ្ណ័​ព័ត៌មាន» មាន​ការ​រើស​អើង

ភ្នំពេញ៖ គ.ជ.ប តែងតែអះអាងថា ខ្លួនយកចិត្តទុកដាក់ចំពោះកិច្ចការ ដែលខ្លួនទទួលខុសត្រូវ។ តែទោះជាយ៉ាងនេះក្តី ក៏ស្ថាប័ននេះ តែង​ត្រូវបានរិះគន់ដោយអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងជារឿយៗថា មិនគ្មានតម្លាភាព ឬមាន​លក្ខណៈជាប្រពន្ធ័ ដែល​ផ្តល់​ឲ្យដល់តែបក្សពួកនិយម។ តួយ៉ាងដូចជាករណី នៃការចែកបណ្ណ័អ្នកបោះឆ្នោតជាដើម ត្រូវ​បានចោទប្រកាន់ថា មិន​មានការគ្រប់គ្រងឲ្យបានម៉ត់ចត់ អង្គុយចាំតែយករបាយការណ៍ដែលបានខ្លួនទទួលមកសរុប ហើយសម្រេចថាជា​«លទ្ធផលវិជ្ជមាន» នោះ។


សន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនា។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោក ស៊ិន ឌឹម សមាជិក គ.ជ.ប បាន​បង្ហាញ​នូវ​លទ្ធផលនៃការចែកប័ណ្ណព័ត៌មាន [...]

គ.ជ.ប. បដិសេធ ​ចំពោះ​សំណើរ​​​ក្នុង​ញត្តិ​របស់​បក្ស​ប្រឆាំង

គ.ជ.ប. បដិសេធ ​ចំពោះ​សំណើរ​​​ក្នុង​ញត្តិ​របស់​បក្ស​ប្រឆាំង

ភ្នំពេញ៖ គ.ជ.ប បានច្រាន ចោលជាផ្លូវការនូវ «ញត្តិ»របស់គណបក្សសង្គ្រោះជាតិ លើសំណើរសុំ សើរើបញ្ជីឈ្មោះអ្នក​បោះឆ្នោតសារជាថ្មី និង ការវិលត្រឡប់របស់ លោក សម រង្សី ដោយគ្មានលក្ខណ្ឌ ដើម្បី បានចូលរួម ក្នុងការបោះឆ្នោត​នាពេលខាងមុខនេះ។ សេចក្តីប្រកាសបានធ្វើឡើងក្នុងសន្តិសិទការសែត មួយកាលពីព្រឹក ទី២៦ មេសា ២០១៣ នៅទី​ស្នាក់ការ គ.ជ.ប គឺបីថ្ងៃ បន្ទាប់ពីសំណើររបស់លោក គឹម សុខា។


សន្និសិតការសែត នៅទីស្នាក់ការ គ.ជ.ប. ថ្ងៃទី២៦ មេសា ២០១៣ ។ (រូបថត O.Vary / MONOROOM.info)

ក្នុងសេចក្តីថ្លែងការណ៍ខាងលើ អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានលើកឡើងថា «ញ្ញត្តិ» នោះមានសំណើរ ខ្លះស្រប ហើយគ.ជ.ប ក៏បានអនុវត្តរួចរាល់ដែរ។ ប៉ុន្តែ សំណើទាំងពីរ ខាងលើ មិនមែនជាសម្ថកិច្ចរបស់គ.ជ.ប ទេ ព្រោះ​វាផ្ទុយនឹងច្បាប់។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...