មេដឹកនាំជាង៥០ប្រទេស ប្រជុំគ្នាដើរនៅប៉ារីស ប្រឆាំងភេវរកម្មនិងការរើសអើង
ចាប់ពីម៉ោង៣រសៀលនេះទៅ ពលរដ្ឋបារាំងនិងបរទេសជាច្រើនម៉ឺននាក់ បានប្រមូលគ្នានៅកណ្ដាលរដ្ឋធានីប៉ារីស ដើម្បីដើរសុំសន្ដិភាពបន្ទាប់ពីភេវរកម្មកាលពីថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០១៥កន្លងមក ទៅលើទស្សនាវដ្ដីបារាំងឈ្មោះ ឆារលីអេបដូ (Charlie Hebdo) ដែលធ្វើឲ្យមានស្លាប់១២នាក់ និង៥នាក់ នៅថ្ងៃបន្តបន្ទាប់មក។ ប៉ុន្តែជាការជួបជុំដើរសម្ដែងមតិ ប្រកបដោយកិច្ចការពារសន្ដិសុខ យ៉ាងខ្លាំងក្លាជាទីបំផុត។ កិច្ចការពារសន្ដិសុខដ៏ខ្លាំងសម្រាប់អ្នកចូលរួមទាំងអស់ ក៏ដូចជាការពារសុវត្ថិភាពឲ្យប្រធានាធិបតីបារាំង និងមេដឹកនាំធំៗមកពីប្រទេសជាច្រើន ទាំងនៅក្នុងតំបន់ទាំងមកពីទ្វីបផ្សេងទៀត ដែលមកចូលរួមដែរនោះ។
កាលពីថ្ងៃសុក្រទី៩ ខែមករា ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានអំពាវនាវទៅពលរដ្ឋបារាំងទាំងអស់ [...]