នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
- កែប្រែចុងក្រោយ: August 09, 2018
- ប្រធានបទ: ស្ថាបត្យកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ពេលនេះ អាគារដែលខ្ពស់ជាងគេ នៅអ៊ឺរ៉ុប គឺអាគារ «Federation Tower» ក្នុងរដ្ឋធានីម៉ូស្គូ (ប្រទេសរ៉ូស្ស៊ី) ដែលមានកំពស់ ៣៧៣ម៉ែត្រ។ ប៉ុន្តែអាគារ «Federation Tower» ទើបនឹងបាត់បង់តំណែង ជាអាគារខ្ពស់ជាងគេ នៅអ៊ឺរ៉ុប បន្ទាប់ពីអាគារមួយទៀត បានបញ្ចប់ការសាងសង់របស់ខ្លួន នៅក្នុងប្រទេសរ៉ូស្ស៊ីដដែល តែសង់ក្នុងសង្កាត់ជំនួញមួយ នៃក្រុង ស៊ាំងភីធើស្បួរ (Saint-Pétersbourg - ភាគខាងលិច)។
អាគារនោះមានឈ្មោះ «Lakhta Center» កំពស់សរុប ៤៦២ម៉ែត្រ ខ្ពស់ជាងគេនៅអ៊ឺរ៉ុប និងជាប់លេខទី១៣ ក្នុងចំណោមអាគារខ្ពស់ជាងគេ នៅលើពិភពលោក។ «Lakhta Center» ជាស្នាដៃរបស់ស្ថាបត្យកររ៉ូស្ស៊ី លោក «Philip Nikandrov» ហើយបានប្រើរយៈពេល សាងសង់រហូតដល់ទៅ ៦ឆ្នាំ។
» រូបភាពក្នុងគម្រោង៖
អាគារដ៏ខ្ពស់នេះ នឹងក្លាយជាទីស្នាក់ការ របស់ក្រុមហ៊ុនហ្គាសរ៉ូស្ស៊ី ឈ្មោះ «Gazprom»។ ដោយសារតែបែបនេះ ទើបរូបរាងរបស់អាគារ មានលក្ខណៈដូចជាអណ្ដាតភ្លើង ដែលជានិមិត្តសញ្ញា របស់ក្រុមហ៊ុន (ទស្សនាវីដេអូ នៅខាងក្រោមអត្ថបទ)។
ចំណែកឯតំណែង នៃអាគារដែលខ្ពស់ជាងគេ នៅលើពិភពលោក នៅតែជាតំណែង របស់អាគារ «Burj Khalifa» នៃក្រុង ឌុយបៃ (Dubaï - ប្រទេសសហព័ន្ធអារ៉ាប់ អេមៀរ៉ាត់) ដែលមិនទានមានអាគារណាផ្សេង អាចមកបំបែកឯកត្តកម្មបាននៅឡើយ។ អាគារ «Burj Khalifa» មានកំពស់ដល់ទៅ ៨២៨ម៉ែត្រ ពីកម្រិតទឹកសមុទ្រ៕
» ពេលកំពុងសាងសង់៖
» និងពេលសាងសង់ហើយ៖
» វីដេអូ ស្ដីពីគម្រោងរបស់អាគារ ដ៏សម្បើមនេះ៖