បើករថយន្ដបុកមនុស្ស ព្រឹកនេះនៅមុខអាគាររដ្ឋសភាអង់គ្លេស
អ្នកដំណើរថ្មើរជើង ជាច្រើននាក់ បានរងរបួស ក្នុងព្រឹកថ្ងៃអង្គារនេះ នៅក្នុងព្រឹត្តិការណ៍បើករថយន្ដបុករនាំងសុវត្ថិភាព ដែលស្ថិតនៅខាងមុខអាគាររដ្ឋសភា នៃចក្រភពអង់គ្លេស កណ្ដាលរាជធានីឡុងដ៍។ នេះ បើតាមការបញ្ជាក់ របស់នគរបាលអង់គ្លេស ដោយបានឲ្យដឹងបន្ថែមថា ជនអ្នកបើកបររថយន្ដ ត្រូវបានចាប់ខ្លួន។
នៅលើទំព័រទ្វីសធើររបស់ខ្លួន នគរបាលអង់គ្លេស បានសរសេរឲ្យដឹងថា៖ «នៅព្រឹក វេលាម៉ោង ៧ និង៣៧នាទី រថយន្ដមួយគ្រឿង បានបើកបុក ជាមួយនឹងរនាំងសុវត្ថិភាព នៅខាងមុខអាគាររដ្ឋសភា។ អ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗ ដោយភ្នាក់ងារនគរបាល ដែលមានវត្តមាន នៅនឹងកន្លែង។ អ្នកដំណើរថ្មើរជើងជាច្រើន បានរងរបួស។»។
Breaking: Big armed police response to car which has cashed into Parliament barriers we are now being moved back