Posts tagged as "NICFEC"

សម្ភាស​ហង្ស ពុទ្ធា៖ របៀប​បែង​ចែក​អាសនៈ និង​វិធី​បង្គ្រប់​សម្លេង​ក្នុង​មណ្ឌល

សម្ភាស​ហង្ស ពុទ្ធា៖ របៀប​បែង​ចែក​អាសនៈ និង​វិធី​បង្គ្រប់​សម្លេង​ក្នុង​មណ្ឌល

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសលទ្ធផល របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃច័ន្ទទី១២ខែសីហានេះ ម្ចាស់ឆ្នោត រួមនឹងអ្នកតាមដានសភាពការណ៍កម្ពុជា នៅមិនទាន់ដឹងថា ចំនួន​អសនៈដែលត្រូវចែកទៅឲ្យគណបក្ស ដែល​ត្រូវបានពលរដ្ឋបោះឆ្នោតឲ្យ មានចំនួនប៉ុន្មាននៅឡើយ។ ដើម្បីយល់ពីប្រព័ន្ទបែកចែកអសនៈនេះ មនោរម្យព័ងអាំងហ្វូ បានជួបជាមួយលោក ហង្ស ពុទ្ធា នាយកអង្គការ និចហ្វិក (NICFEC) ដើម្បីបង្ហាញពីការគណនា រកចំនួនអាសនៈទៅតាម​បណ្ឌលខេត្ត-ក្រុងនីមួយៗ ដែលគណបក្សត្រូវទទួលបានក្នុងរដ្ឋសភា។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

កម្ពុជា បានជ្រើសរើសយកប្រព័ន្ធបោះឆ្នោតបែប«សមាមាត្រ»។ ប្រព័ន្ធនេះមានន័យថា អ្នក ឈរជាតំណាងរាស្រ្តទាំងអស់ [...]

សម្ភាស​ហង្ស ពុទ្ទា ៖ តួនាទី​របស់​តំណាង​រាស្រ្ត ត្រូវ​គិត​ពី​«ប្រយោជន៍»​បក្ស​ឬ​រាស្រ្ត?

សម្ភាស​ហង្ស ពុទ្ទា ៖ តួនាទី​របស់​តំណាង​រាស្រ្ត ត្រូវ​គិត​ពី​«ប្រយោជន៍»​បក្ស​ឬ​រាស្រ្ត?

ដើម្បីជាជំនួយស្មារតី និងក៏ជាការបង្ហាញជូនដល់ ប្រជាពលរដ្ឋទាំងអស់ដែលជា«ម្ចាស់ឆ្នោត» ឲ្យកាន់តែយល់ច្បាស់នោះ ក្រៅពីគោលនយោបាយរបស់គណបក្សទាំង៨ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មនោរម្យព័ងអាំងហ្វូ សូមធ្វើការបង្ហាញនូវចំណុចមួយចំនួន ដែលនឹងធ្វើការពិនិត្យ ប្រៀបធៀប ឲ្យបានត្រឹមត្រូវ នឹងច្បាស់លាស់ ពីវាសនា​អនាគតខ្លួន ក៏ដូចជាប្រទេសជាតិទាំងមូល មុននឹងសម្រេចចិត្ត«គូស» គាំទ្រគណបក្ស លើសន្លឹកឆ្នោតណា​មួយដាក់​ក្នុង​«ធុងឆ្នោត»នោះ។


លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ នៅកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

តើតំណាងរាស្ត្រមានតួរនាទី និងការទទួលខុសត្រូវយ៉ាងណាខ្លះ? ហើយត្រូវបម្រើផលប្រយោជន៍អ្វីខ្លះដល់រាស្ត្រ និង​ប្រទេសជាតិនោះ? តំណាងរាស្រ្តជានណា? [...]

នរណាខ្លះ​ទាញ​ផល​ចំណេញ ពី​របាយការណ៍​របស់​សុរិយា ភ. ស៊ូប៊ែឌី?

នរណាខ្លះ​ទាញ​ផល​ចំណេញ ពី​របាយការណ៍​របស់​សុរិយា ភ. ស៊ូប៊ែឌី?

អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន បានប្រតិកម្មចំពោះការលើកឡើងរបស់លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលលោកបានធ្វើក្នុងសន្និសិទកាសែតថ្ងៃទី២២ខែឧសភា ហើយបាន​ចោទរបាយការណ៍របស់លោក សុរិយា ភ. ស៊ូប៊ែឌី ថាជារបាយការណ៍ឯកតោភាគី និងដាក់បន្ទុកលើរដ្ឋាភិបាល។


លោកសុរិយា ភ. ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (រូបកណ្ដាល)។ (រូបថត UN)

នៅក្នុងសន្និសិតកាសែតថ្ងៃទី២២ខែឧសភានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានវាយតម្លៃថា សង្គមស៊ីវិល ឬបក្ស​ប្រឆាំងបានឆ្លៀតកេងចំណេញ ផ្នែកផលប្រយោជន៍ និងនយោបាយ ពីរបាយការណ៍ឆ្នាំ២០១២កន្លងមក ដែលមន្ត្រីអ្នក​រាយការណ៍របស់អង្គការសហប្រជាជាតិ បានធ្វើការផ្សព្វផ្សាយនៅក្រោយពេលធ្វើទស្សនកិច្ចអង្កេតនៅកម្ពុជា [...]

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) តម្រូវឲ្យគណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត តម្កល់ប្រាក់ជាមុនក្នុងតម្លៃ ១៥ លានរៀលនោះ អង្គការឃ្លាំមើលការបោះឆ្នោតមួយ បានចាត់ទុកនិតិវិធីនោះ ថាគឺជារនាំងមួយ មិនឲ្យគណបក្សនយោបាយតូចៗ មានសិទ្ធិចូលរួមការបោះឆ្នោតបានដោយសេរី។


លោក ហង្ស ពុទ្ធា។

លោក ហង្ស ពុទ្ធា នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) បានចាត់ទុកបទបញ្ញត្តិរបស់ គ.ជ.ប ថាគឺជាការកាត់បន្ថយសិទ្ធិ ចូលរួមក្នុង​ការប្រកួត​ប្រជែង របស់គណបក្សនយោបាយ ដោយសារនៅពេលកន្លងមក មានគណបក្សនយោបាយចុះឈ្មោះ នៅឯក្រសួង​មហាផ្ទៃ ជាង ៤០គណបក្ស ប៉ុន្តែមានតែជាង ១០គណបក្សប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...