តូរែស និងអាល់បា ជួយឲ្យអេស្ប៉ាញ ទៅប៉ះអ៊ីតាលី នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ
ម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ បានក្លាយជាក្រុមលេខ១ ក្នុងពូលប៊ី (B ) ហើយនឹងត្រូវឡើងទៅជួបអ៊ីតាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីឈ្នះក្រុមនីហ្សេរីយ៉ា ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស ប្រើក្បាលបញ្ជូនបាល់ ចូលទីរបស់នីហ្សេរីយ៉ា។ (រូបថត lahora.com.ec)
គ្រាប់បាល់ទាត់បញ្ចូលទីដ៏ល្អរបស់កីឡាករជូឌី អាល់បា (Jordi Alba) ដែលជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករបាសេឡូណា (Barcelona) ទាំង៨នាក់ជាជម្រើសដំបូងនោះ បានជួយឲ្យអេស្ប៉ាញ ធ្វើការនាំមុខមុនតាំងតែពីនាទីទី៣ មុនពេលដែលខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ប្រើក្បាលតែត បន្ថែម១គ្រាប់ទៀត នៅនាទីទី៦២ ខណៈដែលគាត់ទើបតែដូរជំនួសកីឡាកររ៉ូបឺតូ [...]