«វិបត្តិដីធ្លីបន្តកើតមាន ខណៈដំណោះស្រាយមានលក្ខណៈយឺតៗ»
ក្រុមអ្នកឃ្លាំមើល អង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងវិបត្តិដីធ្លី និងពលរដ្ឋដែលប្រកាសថា ខ្លួនជាជនរងគ្រោះនឹងបញ្ហាដីធ្លី បានអះអាងថា វិបត្តិដីធ្លីនៅកម្ពុជា កំពុងបន្តមាននៅឡើយ។ អ្នកទាំងនោះ បានបរិហាដំណោះស្រាយ របស់រដ្ឋាភិបាល ជុំវិញបញ្ហាបណ្ដេញចេញ ឬការរឹបអូសយកដីធ្លី ឬផ្ទះសម្បែងនោះ ថាមានភាពយឺតយ៉ាវ ដែលហាក់ដូចជា មិនមានឆន្ទះនយោបាយ ក្នុងការដោះស្រាយសោះតែម្ដង។
នាយកលេខាធិការដ្ឋាន នៃក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន លោក សៀរ ភិរម្យ ក្នុងពេលផ្តល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា ជម្លោះដីធ្លី នៅតែកើតមាន ស្ទើរគ្រប់ខេត្តក្រុងទាំងអស់ ក្នុងប្រទេសកម្ពុជា ពិសេសតំបន់ណា ដែលមានសេដ្ឋកិច្ចរីកចម្រើន ឬដីមានតម្លៃថ្លៃជាដើម។ លោកបានបន្តថា ចំពោះដំណោះស្រាយវិញ រដ្ឋាភិបាលហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ ឬចាត់វិធានការ ឲ្យបានទាន់ពេលវេលាឡើយ។ លោកបន្ថែមថា ជាមួយនឹងភាពយឺតយ៉ាវនេះ ភាគច្រើនផ្តើមចេញ [...]