សៀ ភារម្យ៖ គួរ​​តែ​ព្យាបាល និង​ដាក់​ថ្នាំ​អោយ​ត្រូវ​ប្រភេទ​ជំងឺ

«បើបញ្ហាតួចៗមិនអាចព្យាបាលបានទេ បញ្ហានោះនឹងកាន់តែច្រើនទៅ ហើយរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងទៅ»។ នេះ ជាការយល់ឃើញរបស់លោក សៀ ភារម្យ មន្ត្រីសង្គមស៊ីវិលមួយរូប ទទួលបន្ទុកខាងសិទ្ធិលំនៅដ្ឋាន ដែលចាត់ទុក​ជំងឺរបស់សង្គមកម្ពុជា កាន់តែរីករាលដាលទៅ។ សម្រាប់លោក បញ្ហានេះទាមទារអោយរដ្ឋាភិបាល ប្រើប្រាស់នូវ​យុទ្ធសាស្រ្តសមស្រម ដើម្បីដោះស្រាយឬក៏ជាធ្វើការព្យាបាល។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើបញ្ហាតួចៗមិនអាចព្យាបាលបានទេ បញ្ហានោះនឹងកាន់តែច្រើនទៅ ហើយរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងទៅ»។ នេះ ជាការយល់ឃើញរបស់លោក សៀ ភារម្យ មន្ត្រីសង្គមស៊ីវិលមួយរូប ទទួលបន្ទុកខាងសិទ្ធិលំនៅដ្ឋាន ដែលចាត់ទុក​ជំងឺរបស់សង្គមកម្ពុជា កាន់តែរីករាលដាលទៅ។ សម្រាប់លោក  បញ្ហានេះទាមទារអោយរដ្ឋាភិបាល ប្រើប្រាស់នូវ​យុទ្ធសាស្រ្តសមស្រម ដើម្បីដោះស្រាយឬក៏ជាធ្វើការព្យាបាល។


លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ឋិលំនៅដ្ឋាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ការងើបតវ៉ារបស់ប្រជាពលរដ្ឋបច្ចុប្បន្ន នេះវាជាជំងឺសង្គមមួយ ដែលទាមទារអោយរដ្ឋាភិបាល យក​ចិត្តទុកដាក់ក្នុងការព្យាបាល ទៅតាមអ្វីដែលជាការតម្រូវការរបស់ប្រជាពលរដ្ឋ។ បើការដោះស្រាយ ឬការព្យាបាល​មិនត្រូវតាមប្រភេទជំងឺ របស់ប្រជាពលរដ្ឋទេនោះ វាអាចនឹងបង្កជាបញ្ហាមួយ ដែលពិបាកដោះស្រាយនិងព្យាបាល។ នេះជាការលើកឡើង របស់ប្រធានក្រុមការងារពិសេសសិទ្ឋិលំនៅដ្ឋាន លោក សៀ ភារម្យ ដោយបានអះអាងដូច្នេះ​ថា «ហើយបើបញ្ហាតួចៗមិនអាចព្យាបាលបានទេ បញ្ហានោះកាន់តែច្រើនទៅ រដ្ឋាភិបាលក៏ (មានបន្ទុក) កាន់តែធ្ងន់​ធ្ងរទៅដែរ»។

«សកម្មភាពដែលរដ្ឋាភិបាលមានការភ័យខ្លាច គឺកម្លាំងប្រជាពលរដ្ឋដែលតែងតែងើបតវ៉ាយ៉ាងគំហុក នៅក្រោយ​ការបោះឆ្នោតនៅអាណត្តិទី៥នេះ ដោយសារប្រជាពលរដ្ឋ គាត់ចេះប្រមូលផ្តុំគ្នា រួបរួមសាមគ្គីការពារ និងទាមទារ​យុត្តិធម៌សំរាប់ភាពរងគ្រោះរបស់ គាត់ជិត៣០ឆ្នាំហើយ» លោកសៀ ភារម្យ  បានប្រដូចជំងឺរបស់ប្រជាពលរដ្ឋខ្មែរ ថាត្រូវបាន«ព្យាបាលខុស» ដោយរដ្ឋាភិបាល ព្រោះមិនបានឆ្លើយតបទៅនឹងអ្វី ដែលជាតម្រូវការរបស់ពលរដ្ឋ ហើយបណ្តាលអោយជំងឺនេះ កាន់តែរីករាលដាលទៅៗ។

កន្លងមក ថាអាជ្ញាធរតែងតែចាប់ខ្លួន អ្នកដែលចេញមុខទាមទារតវ៉ា ដោយគ្មានមូលហេតុ។ លោក សៀ ភារម្យ បាន​ហៅការចាប់ចងទាំងនេះ ថាជាយុត្តិសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការបំបាក់ស្មារតីរបស់ពលរដ្ឋ និងសហជីព​កម្មករ​ផ្សេងៗទៀត ដើម្បីកុំអោយងើបឡើងដើម្បីធ្វើការតវ៉ា កុំអោយតស៊ូមតិ និងទាមទារនូវយុត្តិធម៌។ លោកបាន​ប្រៀប​ធៀបទៀតថា ករណីនេះជាការព្យាបាលឬក៏ដំណោះស្រាយ ដើម្បី«សំលាប់»អ្នកជំងឺ។

«ប្រជាពលរដ្ឋជាអ្នកជំងឺ ហើយរដ្ឋាភិបាលជាវេជ្ជបណ្ឌិត បើគាត់ជាវេជ្ជបណ្ឌិត គាត់គួរតែប្រើចំណេះជំនាញ និងបទ​ពិសោធន៍ជាក់ស្តែង របស់តាមវិជ្ជាជីវៈ នោះទើបអាចព្យាបាលជំងឺហ្នឹងបាន។ បើប្រជាពលរដ្ឋប្រាប់ថាឈឺពោះ តែ​គាត់ទៅមើលជើង ក្បាល អញ្ចឹងម៉េចត្រូវ។» ការលើកឡើងរបស់លោក ទំនងចង់សំដៅទៅពលរដ្ឋ​មួយចំនួន ដែល​​បាន​ជួបនូវរឿងអយុត្តិធម៌ និងការរំលោភសិទ្ធិ តែគ្មានដំណោះស្រាយសមស្របណាមួយ ពីរដ្ឋាភិបាលនោះទេ។

លោក សៀ ភារម្យ បានផ្តល់អនុសាសន៍ថា «រដ្ឋាភិបាលគួរដោះស្រាយ ទៅលើបញ្ហាដែលប្រជាពលរដ្ឋចង់បាន ដូចជារឿងកម្មករទាមទារប្រាក់ខែ ១៦០ដុល្លា រដ្ឋាភិបាលគួរតែលើកបញ្ហានេះមកដោះស្រាយ។ បើរដ្ឋាភិបាល​គ្មាន​លទ្ធភាពទេនោះ គួរតែចុះចេញ។ មួយវិញទៀត គឺការទាមទាររកដំណោះស្រាយលើរឿងដីធ្លី បើរដ្ឋាភិបាល​មិនអាច​ដោះស្រាយបាន គួរតែសុំទោសគេ ហើយលាឈប់ ហើយអោយគេដោះស្រាយបន្ត។ តែបើយើងមាន​សមត្ថភាព​យើងដោះស្រាយទៅ ដែលនេះហើយជាដំណោះស្រាយដ៏សមរម្យ ជៀសជាងការណ៍​ដែលរដ្ឋាភិបាល​ប្រើប្រាស់​កម្លាំងបាយ បំបាក់ស្មារតី ដោយសាររដ្ឋាភិបាលគ្មានលទ្ធភាពដោះស្រាយបញ្ហា អោយប្រជាពលរដ្ឋ អោយមាន​សេដ្ឋកិច្ចរស់នៅដោយថ្លៃថ្នូរ ហើយចេះតែរកវិធីសាស្រ្តបង្ហាញសាច់ដុំក្នុងការបង្រ្កាប។»

លោកបានថ្លែងគូសបញ្ជាក់ថា «ខ្ញុំគិតថារដ្ឋាភិបាលគួរតែផ្លាស់ឥរិយាបទ។ សកម្មភាពនេះ គួតែធ្វើនៅសម័យ​មុន​ឆ្នាំ៩០ ឬក៏មុនអាណត្តិនេះវិញ តែដល់អាណត្តិនេះហើយ បណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គមបានពង្រីក​ទៅ​ដល់គ្រប់ទីកន្លែង ហើយប្រជាពលរដ្ឋនិងយុវជនមួយចំនួន គេបានយល់ដឹងដែរ អញ្ចឹងហើយរដ្ឋាភិបាលគួរផ្លាស់​ប្តូរ​ឥរិយាបថ ព្រោះសង្គមបានបោះជំហ៊ានទៅរកការផ្លាស់ប្តូរហើយ៕»

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...