ក្តារចុច «ឃេអេអិលឃ្យូ» អាចប្រើមេដៃចុចអក្សរ កាន់តែលឿនជាងមុន
ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានអភិវឌ្ឍន៏ក្តារចុចនៅលើអេក្រង់ ទៅជាប្រភេទ ឃេអេអិលឃ្យូ (KALQ) ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទវ៉ៃឆ្លាត (smartphones) និងថេប្លិត អាចវាយអក្សរបានលឿនជាងមុន ដោយប្រើប្រាស់មេដៃទាំងពីរ។
ក្តារចុច ឃេអេអិលឃ្យូ ដែលគេយកមកកាន់នឹងដៃ ហើយប្រើម្រាមមេដៃចុច។
ក្តារចុចលើអេក្រង់ ឃ្វឺធី (QWERTY) មិនមែនជាបន្ទះក្តារចុចដ៏ល្អបំផុតនោះទេ ខណៈដែលពេលនេះ អ្នកប្រើប្រាស់ អាចប្រើមេដៃទាំងពីរចុចទៅលើតួរអក្សរ ដែលចែកដាច់ពីគ្នាបាន និងមានភាពងាយស្រួលជាងមុន។
ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យ ម៉ន់តាណា ធិច (Montana Tech) នៃប្រទេសអាមេរិក និងមកពីវិទ្យាស្ថាន ម៉ាកផ្លែង អ៊ីនស្ទីតធ្យូដ ហ្វូ អ៊ីនហ្វូមេទិក (Max Planck Institute for Informatics) ក្នុងប្រទេសអាឡឺម៉ង់ [...]